ដោយៈសាតចាន់បុត្រ/មណ្ឌលគិរីៈឈើគ្រឿងផ្ទះពេញមួយរថយន្តកែច្នៃត្រូវសន្ថ្រកិច្ចរឹបអូសទុកប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើកែវសីមាបន្តនីតិវិធីច្បាប់។ប្រតិបត្តិការធ្វើឡើងនៅព្រឹកថ្ងៃទី២៣មករាឆ្នាំ២០២០ចំណុចអូរឆ្លូងក្រោមស្ថិតក្នុងភូមិស្រែអំពិលឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរីដឹកនាំដោយប្រធានស្នាក់ការសន្តិសុខ៧៦១លោកសាក់សុគុណ។

ឈើសង្ស័យល្មើសច្បាប់ត្រូវបានគេបញ្ជាក់ថាជារបស់ស្ត្រីម្នាក់ឈ្មោះម៉ៅកូនស្រីរបស់លោកយោធាស័គ្គធំម្នាក់កំពុងបម្រើកាងារនៅខេត្តមណ្ឌលគិរីដែលបានបំផុសបំផុលឱ្យពលរដ្ឋកាប់ឈើក្នុងដែនជម្រកសត្វព្រៃកែវសីមាកាប់យកមកលក់ឱ្យស្ត្រីរូបនោះ។
ប្រធានស្នាក់ការសន្តិសុខ៧៦១លោកសាក់សុគុណថាឈើបង្ក្រាបបានជាប្រភេទឈើអារជ្រៀកជាគ្រឿងផ្ទះគ្មានច្បាប់ត្រឹមត្រូវហើយសង្ស័យថាម្ចាស់យកទៅធ្វើអាជីវកម្ម។ប្រធានស្នាក់ការដដែលបន្តថា ទម្រាំចាប់រថយន្តនេះបានគឺត្រូវពួនស្ទាក់ព្រោះមានមនុស្សច្រើននាក់មើលផ្លូវឱ្យឡានបទល្មើស ។ចំពោះចំនួនឈើនៅពុំទាន់បានវាស់វែងនៅឡើយទេដោយកំពុងបញ្ជួនមកស្នាក់ការបណ្តោះអាសន្នសិន៕S/
