Home ព័ត៌មានជាតិ សន្តិសុខ ​វេច​សំពាយ​ដើ...

​វេច​សំពាយ​ដើរ​រើស​ប្រពន្ធ​អកុសល​ជួប​មិត្តភក្តិ​ថ្មី​វ៉ៃ​លុះ​សន្លប់​

ដោយ​:​ភ្នំ​ខៀវ​/​ប៉ៃលិន​៖​បុរស​មាន​វ័យ​៣៩​ឆ្នាំ​ម្នា​ក់បាន​ចាក​ចេញពីផ្ទះ​ផ្សងព្រេង​ដើម្បី​ជ្រើសរើស​គូរ​អនាគត​។​តែ​អកុសល​បាន​ជួប​ជាមួយ​មិត្តភក្តិ​មុន​ត្រូវ​មិត្តភក្តិ​នោះ​ព្រួត​គ្នា​វ៉ៃ​ដល់​សន្លប់​រួច​យកទៅ​ប្លុង​ចោល​នៅ​ផ្លូវ​ស្ងាត់​។​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេក​សន្លប់​ស្តោក​កាលពី​វេលា​ម៉ោង ៧.៤០​នាទី​យប់​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០២០​នៅលើ​កំណាត់​ផ្លូវ​វាង​ក្រុង​ក្នុងភូមិ​សួន​អំពៅ​កើត​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​ជុំវិញ​ករណីនេះ​គ្រូពេទ្យ​បាន​អំពាវ​ដល់​បង​ប្អូ​សាច់ញាតិ​ឬ​ឪពុកម្តាយ​បើ​ទទួលបាន​ដំណឹង​នេះហើយ​សូម​រួសរាន់​ដើម្បី​ជួយ​មើលថែរ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ឱ្យ​ឆាប់​បានជា​សះស្បើយ​ឆាប់​បាន​វិលត្រឡប់​ទៅកាន់​លំនៅដ្ឋាន​វិញ​។​ក្រោយពី​ទទួលបាន​ព័ត៌មាន​ករណី​វាយ​ជនរងគ្រោះ​ដឹកយក​ទៅ​ទម្លាក់ចោល​បែបនេះ​កម្លាំង​ជំនាញ​ចុះទៅពិនិត្យ​នឹង​បន្ត​ការស្រាវជ្រាវ​ដើម្បី​ស្វែង​រកមុខ​ជនដៃដល់​ទាំងអស់នោះ​ដើម្បី​តាម​ចាប់​ឃាត់ខ្លួន​យកមក​សួរនាំ​រួច​នឹង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/

រូបថត​: ជនរងគ្រោះ​ឈ្មោះ ណេ​ត សារឿន សម្រាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ ( រូប​: ភ្នំ​ខៀវ )​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្មេងស្រី​អាយុ​មួយឆ្នាំ ប...

​ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ ...

លើក​ពេល​សវនាការ សំណុំរឿង​...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

រដ្ឋបាល​រាជធានី បាន​នឹង​ក...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ល...

សម្តេច​តេ​ជោ​ស្នើឱ្យ​មេធា...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...