ដោយ៖សនសក្តា/កំពង់ឆ្នាំង៖យុវជនម្នាក់បានរបួសបែកក្បាលនឹងម្នាក់ទៀតបានស្លាប់ភ្លាមៗនៅកន្លែងដោយគ្រោះថ្នាក់ចរាចររវាងរថយន្តនិងម៉ូតូជិះឌុបគ្នា២នាក់ ។ហេតុការណ៍ នេះ បាន កើតឡើង នៅ លើផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ៨២៨៣ស្ថិតក្នុងឃុំរលាប្អៀរស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងកាលពីវេលា ម៉ោងជិត៩ព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០២០។
ប្រភពនៅកន្លែងកើតហេតុបានឱ្ហយដឹងថា មុនពេល កើតហេតុ គេឃើញម៉ូតូ មួយគ្រឿងម៉ាកហុងដា C125 ស៊េរី ឆ្នាំ២០១៤ បើកបរ ដោយ យុវជនឈ្មោះ ង៉ុ យ ខៀវ អាយុ ២៦ ឆ្នាំ រស់នៅ ភូមិមេ ទឹក ឃុំ មេទឹក ស្រុក បាកាន ខេត្ត ពោធិ៍សាត់ ឌុប មិត្តភក្ដិ ម្នាក់ទៀត ពីក្រោយឈ្មោះស៊ន សន អាយុ ២៦ ឆ្នាំ រស់នៅ ភូមិ ឃុំ ជាមួយគ្នា ។
ក្រោយពេលកើតហេតុ ត្រូវ បាន គេ បញ្ជូន ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ បង្អែក ខេត្ត កំពង់ឆ្នាំង ។ រីឯអ្នកបើកបរ រថយន្ត មិន ស្គាល់ អត្តសញ្ញាណនោះទេ បាន ទុក រថយន្ត ចោល នៅ កន្លែងកើតហេតុ ហើយ បាន រត់គេចខ្លួនបាត់។ ចំពោះមធ្យោបាយបង្ករត្រូវ សមត្ថកិច្ច អូស យក ទៅ រក្សាទុក នៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវគោក ដើម្បីចាត់ទៅតាមនិតិវិធីច្បាប់ ៕S/