ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យពិធីប្រកាសទទួលស្គាល់សមាសភាពប្រធានអនុប្រធាននិងកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាក្រុងសិរីសោភ័ណចំនួន១៣រូប កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២០ ។
លោកអ៊ុរាត្រីប្រធានកណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណ និង កោតសរសើរ ចំពោះអស់លោកលោកស្រី ក្រុមប្រតិបត្តិការសាខាអនុសាខាកាកបាទក្រហម សមាជិកសមាជិកាក្រុមយុវជអ្នកស្ម័័គ្រចិត្តដែលបានយកចិត្តទុកដាក់និងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញបេសកម្ម របស់ខ្លួនដោយសេចក្តីក្លាហាន។
ដោយស្ម័គ្រចិត្តប្រកបដោយឆន្ទៈបម្រើអោយសកម្មភាពពិតៗនិងសមជាជំនួយការអាជ្ញាធរសាធារណៈ ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗ និងជាក្តីសង្ឃឹម របស់ជនរងគ្រោះងាយរងគ្រោះ ស្រី្តមេម៉ាយទីទាល់ក្រគ្មានទីពឹង និងកុមាកំព្រារ ។ល។
លោក អ៊ុ រាត្រី បានមានប្រសាសន៍បន្តថា៖ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងក្នុងនាមគ្រួសារងាយរងគ្រោះទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលអាជ្ញាធរគ្រប់លំដាប់ថ្នាក់អង្កាជាតិអន្តរជាតិសប្បុរស់ជនទាំងក្នុងនិងក្រៅខេត្តដែលបាននឹងកំពុងជួយជ្រោមជ្រែងគាំទ្រដល់សកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យក្នុងការអនុវត្តផែនការយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា ២០២០- ២០២១។
ចុងក្រោយលោកក៏បានធ្វើការផ្តាំផ្ញើដល់សមាជិកអនុសាខាយុវជននិងអ្នកស្ម័គ្រចិត្តទាំងអស់ត្រូវមានការយល់ដឹង និងគោរពគោលការណ៍គ្រឹះទាំង ៧ របស់ចលនាកាកបាទក្រហម គឺ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹត្តភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត និងសកលភាព៕S/
រូបថត៖លោកអ៊ុរាត្រីប្រគល់សេចក្តីសម្រេចទទួលស្គាល់សមាសភាពថ្មីនៃអនុសាខាកាកបាទក្រហមកម្ពុជាក្រុងសិរីសោភ័ណ (ររូប ៖ ភ្នំស្វាយ )