Home ព័ត៌មានអន្តរជាតិ វីរុស​វូ​ហាន​...

វីរុស​វូ​ហាន​៖ វៀតណាម​រក​ឃើញ​ជន​ជាតិចិន​២​នាក់​មាន​កូរ៉ូណា​វីរុស​

​ក្រសួង​សុខាភិបាល​វៀត​ណា​ម​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​មករា​ថា ជនជាតិ​ចិន​២​នាក់​នៅ​វៀតណាម ត្រូវបាន​ធ្វើតេស្ត​ឃើញ​មាន​កូរ៉ូណា​វីរុស តែ​សុខ​​ភាព​របស់​ពួកគេ​ស្ថិតក្នុង​ស្ថានភាព​ល្អ​ទេ​។​

​ការផ្ទុះ​ជម្ងឺ​រលាក​សួត​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស​បានសម្លាប់​មនុ​ស្ស​១៨​នាក់​នៅ​ចិន​និង​ចម្លង​ជាង​៦៥០​នាក់​នៅ​ពេល​អាជ្ញាធរ​ជុំវិញ​ពិភពលោក​កំពុង​ខិតខំ​ចាត់​​វិធានការ​បង្ការ​ការ​ឆ្លង​រាលដាល​។​

​អនុ​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម លោក​ង្វៀន ទ្រឿង សឺ​ន បាន​និយាយថា​« ក្រសួង​សុខាភិបាល​នឹង​បន្ត​តាមដាន​រក​រោគសញ្ញា​នៅ​តាម​អាកាសយានដ្ឋាន​នៅ​​ញ៉ា​ត្រាង និង​ដា​ណាំ​ង កន្លែង​ដែល​ភ្ញៀវ​ចិន​មកដល់​។​គ្រប់​ភ្ញៀវ​មកពី​តំបន់​កើត​ជម្ងឺ​នេះ​នឹង​ត្រូវ​ត្រួតពិនិត្យ​សុខភាព​»​។​

​បុរស​ចិន​ដែល​រស់នៅ​ក្រុង​ហូ​ជី​មី​ញ បាន​ឆ្លង​វីរុស​នេះ​ពី​ឪពុក​ខ្លួន​ដែល​បាន​ធ្វើដំណើរ​ពី​ទីក្រុង​វូ​ហាន​មក​វៀតណាម​កាលពី​ថ្ងៃ​១៣​មករា ។​ឪពុក​នេះ​បាន​ចូល​មន្ទីរ​​ពេទ្យ​កាលពី​ថ្ងៃ​១៧​មករា​ជាមួយ​នឹង​រោគ​សញ្ញា​ក្តៅខ្លួន គឺនៅ​ប៉ុន្មាន​ថ្ងៃមុន​កូន​ចេញ​រោគសញ្ញា​ផងដែរ​។​

​ឥឡូវ​អ្នក​ទាំង​២​ត្រូវបាន​ព្យាបាល​នៅ​ដាច់​ពី​គេ​ក្រោយ​ធ្វើតេស្ត​ឃើញ​កូរ៉ូណា​វីរុស ហើយ​ពួកគេ​បានបង្ហាញ​សញ្ញា​កាន់តែ​ជា​ពី​ជម្ងឺ ដោយ​កំដៅ​ធ្លាក់​ចុះ​និង​អាច​ស៊ី​​អាហារ​បាន​៕​ប្រែ​សម្រួល​៖​វាសនា​

អនុ​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម ស្លៀកពាក់​សម្លៀកបំពាក់​ការពារ​មុន​ចូល​មើល​អ្នក​ជម្ងឺ​នៅ​បន្ទប់​ដាច់​ពី​គេ​នៅ​មន្ទីរពេទ្យចូ​រី​ក្នុង​ទីក្រុង​ហូ​ជី​មី​ញ​កាលពី​ថ្ងៃ​២៣​មករា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ដុត​អស់ហើយ នូវ​រថយន្ត​ប៉ា...

​ដោយៈ សុខុម / ស្ទឹងត្រែងៈ...

ប្រធាន​មន្ទី​កសិកម្ម​រុក្...

​ដោយៈ​រិ​ទ្ធិ​សែន​/​ពោធិស...

មាន​ករណី​វិជ្ជមាន​វីរុស​ក...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...

ស្ត្រីជន​ជាតិចិន​ម្នាក់​ល...

​ដោយៈ​ស​រិ​ទ្ធ​/​ឧ​ត្ត​រ​...