Home ព័ត៌មានអន្តរជាតិ មហាសេដ្ឋីសូរ៉...

មហាសេដ្ឋីសូរ៉ូសនឹងបរិច្ចាគប្រាក់មួយពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងមេដឹកនាំផ្តាច់ការ

ហិរញ្ញធិការីនិងជាសប្បុរសជនអាម៉េរិកលោក ចច សូរ៉ូស (George Soros) កាលពីថ្ងៃព្រហស្បតិ៍ទី២៣មករាបានសន្យាផ្តល់ប្រាក់ចំនួនមួយពាន់លានដុល្លារសម្រាប់គម្រោងបណ្តាញសាកលវិទ្យាល័យថ្មីមួយដើម្បីប្រយុទ្ធប្រឆាំងនឹងភាពសឹករេចរឹលនៃសង្គមស៊ីវិលនៅក្នុងពិភពលោក ដែលគ្រប់គ្រងដោយ “ជនផ្តាច់ការនិងមេដឹកនាំជិតក្លាយជាជនផ្តាច់ការ”។

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស លោកសូរ៉ូសបាននិយាយថាមនុស្សជាតិកំពុងឈានដល់ចំណុចរបត់មួយ ហើយឆ្នាំខាងមុខនឹងកំណត់ជោគវាសនារបស់មេដឹកនាំដូចជាប្រធានាធិបតីដូណាល់ ត្រាំនិងលោកស៊ី ជីនពីងរបស់ចិនក៏ដូចជាពិភពលោកខ្លួនឯងផងដែរ។

មហាសេដ្ឋីមានដើមកំណើតហុងគ្រីរូបនេះបាននិយាយថា “យើងរស់នៅក្នុងពេលវេលានៃការផ្លាស់ប្តូរមួយនៅក្នុងប្រវត្ដិសាស្ដ្រ។ ការរស់រាននៃសង្គមដែលបើកទូលាយគឺជិតផុតពូជហើយ ហើយយើងក៏ប្រឈមមុខនឹងវិបត្ដិកាន់តែធ្ងន់ជាងនេះដែរ គឺ ការផ្លាស់ប្តូរអាកាសធាតុ”។

លោកបានពណ៌នា “គម្រោងបណ្តាញសាកលវិទ្យាល័យសង្គមបើកទូលាយ” (OSUN) ថាជាគម្រោងសំខាន់បំផុតនៃជីវិតរបស់គាត់ ហើយនឹងក្លាយជាវេទិកាអន្តរជាតិសម្រាប់ការបង្រៀននិងការស្រាវជ្រាវ​ ដែលសាកលវិទ្យាល័យមានស្រាប់នៅលើពិភពលោកអាចចូលរួមបាន។

លោកបាននិយាយថា គម្រោងនេះនឹងស្វះស្វែងទៅដល់កន្លែងណាដែលត្រូវការការអប់រំគុណភាពខ្ពស់និងបម្រើដល់ប្រជាជនដែលគេមិនយកចិត្តទុកដាក់ដូចជាជនភៀសខ្លួនអ្នកទោស ជនជាតិភាគតិច និង ជនភៀសខ្លួនដទៃទៀតដូចជា ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា។

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំនៅទីក្រុងដារ៉ូស លោកសូរ៉ូបាននិយាយថា “ដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់យើងចំពោះគម្រោង OSUN យើងបានចូលរួមវិភាគទានចំនួនមួយពាន់លានដុល្លារដល់វា”។

លោកសូរ៉ូស ដែលសាកលវិទ្យាល័យអឺរ៉ុបកណ្តាល (CEU) របស់គាត់ត្រូវបានបង្ខំឱ្យចាកចេញពីប្រទេសហុងគ្រីបន្ទាប់ពីមានសម្ពាធពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី វីកទ័រ អឺបាន (Viktor Orban) បាននិយាយថា គម្រោងនេះគឺចាំបាច់នៅពេលដែលសង្គមបើកទូលាយកំពុងមានហានិភ័យខ្លាំងជាងពេលណាៗទាំងអស់៕ ដោយ៖ កញ្ញាដាលីស

មហាសេដ្ឋីចច សូរ៉ូស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...