ឆ្នាំជូត
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នក មិនមានអ្វីជួបការលំបាកណាស់ណាទេគឺមានល្អនិងអាក្រក់កើតឡើងខ្លះៗជារឿងធម្មតា។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅ ថ្ងៃនេះវិញមានការចំណាយច្រើនអនេកធ្វើឱ្យទទួលអម្រែកយ៉ាងធ្ងន់ជាងមុនហើយត្រូវរើបម្រះខ្លាំងទើបអាចជោគជ័យទៅរួច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការពិបាកក្នុងការចុះសម្រុងនិងតាមចាប់កំហុសគ្នាណាស់ដែរ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយតែងងាយភ្លាំងភ្លាត់និងជួបបញ្ហាចំពោះមុខច្រើន។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរដូចនេះត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបអាចចៀសផុតពីជម្លោះណាមួយកើតឡើងជាមួយក្រុមមនុស្សនៅក្បែរខ្លួនឬសូម្បីតែមនុស្សពីចម្ងាយក្តី។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំសូវយករឿងចាស់មកនិយាយច្រើនប្រយ័ត្នកើតជម្លោះវិវាទរស់នៅមិនសុខដុម៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ នាថ្ងៃនេះលោកអ្នកអាចមានដំណឹងល្អឱ្យសប្បាយចិត្ត ហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមានភាពលូត លាស់គួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងស្រួលចិត្តដែរ។ ការរស់នៅមានភាពសុខដុមនិងក្រុមនុស្សជួយជ្រោម ជ្រែង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំថោះ
រាសីស្រុតចុះ។ នាថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវសន្សឹមៗនិងប្រយ័ត្នប្រយែងទើបប្រសើរ។ លោក អ្នកធ្វើអ្វីក៏ដោយតោងតែមានចិត្តត្រជាក់នោះទើបផលល្អៗនឹងហុចមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរដោយសារថ្ងៃនេះយីអ៊ុនកំពុងដាក់ស្រាប់ម្ល៉ោះហើយធ្វើឱ្យមានក្រុម មនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតជម្លោះវិវាទទាំងពួងទៅរួច។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យ រកាំរកូសឥតសូវស្បើយនោះ ឡើយ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះលោកអ្នកអាចទទួលរងផលលំបាកទាំងផ្លូវកាយនិងផ្លូវចិត្តដោយក្នុងនេះត្រូវប្រយ័ត្នក្រុមមនុស្សទាំងនៅពីចម្ងាយនិងនៅក្បែរខ្លួនផង។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកត្រូវចេះសន្សំទ្រព្យល្អិតល្អោចឡើងទៅកុំខំប្រមូលតែទ្រព្យធំព្រោះថ្ងៃនេះសម្បូរតែទ្រព្យល្អិតល្អោចប៉ុណ្ណោះ។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានដំណើរថយក្រោយនិងប្រឆាំងគ្នា ច្រើន៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរប៉ុន្មានទេពីព្រោះ ថាធ្វើអ្វីក៏តែងជួបបញ្ហាប៉ះទង្គិចនឹងមានរឿងរាវយាយីផងដែរ។លោកអ្នកធ្វើអ្វីក៏ដោយតោងតែមានចិត្តត្រជាក់នោះទើបផលល្អៗនឹងហុចមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរដោយសារថ្ងៃនេះយីអ៊ុនកំពុងដាក់ស្រាប់ម្ល៉ោះហើយធ្វើឱ្យមានក្រុម មនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀស ផុតជម្លោះវិវាទទាំងពួងទៅរួច។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសឥតសូវស្បើយនោះឡើយ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅពេលនេះលោកអ្នកអាចប្រកបកិច្ចការងារងាយឆាប់ចប់និងបើចង់ធ្វើអ្វីមួយក៏តែងហុចផលមកវិញផង។ការរស់នៅមានភាពសុខដុមហើយចង់ទៅកាន់ទីណាមានតែក្រុមមនុស្សជួយយកអាសានិងស្វាគមន៍រាក់ទាក់។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខប្រពៃហើយបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយហើយ៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងមិនសូវសម្រេចទេពិសេសងាយកើតបញ្ហានៅពេលក្រោយវិញផង។ក្រៅពីនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់នោះដែរហើយបើមានការចាំបាច់ត្រូវមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយមិនទាស់ខុសអ្វីទេព្រោះថាផ្លែផ្កាដែលទទួលបានក៏មានការរីកលូតលាស់ជាសន្សឹមៗគ្រាន់បំពេញបំពង់ជានិច្ច ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំដើរហើរពាសវាលកាលឬប្រព្រឹត្តិស្នេហាភ្លើតភ្លើនប្រយ័ត្នជួបរឿងស៊យកើតរឿងធំគ្មាននរណាជួយស្រោចស្រង់រួច៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងមិនសូវមានការរីកចម្រើនដូចការរំពឺងនោះទេហើយតែងកើតបញ្ហានាពេលក្រោយថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដូច្នេះគប្បីមានការអត់ធ្មត់ក្នុងមុខរបរបន្តិចទើបប្រសើរ។ប៉ុន្តែយ៉ាងណាការធ្វើដំណើរឆ្ងាយជិតមានភាពប្រពៃល្អហើយតែងមានក្រុមមនុស្សជួយជ្រោមជ្រែងជានិច្ច។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខតិចតួចបំផុតតែងាយថយ ក្រោយវិញផង៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ នៅថ្ងៃនេះមិនផ្តល់ផលល្អប៉ុន្មានទេពីព្រោះមានគ្រោះ ម្ល៉ោះហើយមិនមាន ភាពភ្លឺថ្លាប៉ុន្មានទេពីព្រោះថាបើសម្រេចចិត្តធ្វើអ្វីមួយហើយតែងតែមានបញ្ហាមិនល្អជាន់ពន្លិចបន្ថែមប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមានការ ទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគ ជ័យជំនួញធំៗទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។
រីឯបញ្ហាស្នេហាប្រុសស្រីជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាព្រោះតែភាពប្រចែ ប្រច័ណ្ឌកំពុងលុកលុយ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារពីព្រោះថាផ្លែផ្កាល្អតែងហុចមកវិញផង។ការរស់នៅក្នុងរង្វង់គ្រួសារកំពុងមានភាពស្រុះស្រួលនិងកើតមានភាពសុខដុមគួរសម។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយតែងអាចប្រមូលផលកម្រៃហូរចូលមួយៗគ្រាន់រស់ស្រួលខ្លួនផង។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងងកំពុងមានភាពផ្អែមល្ហែមប្រពៃ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកទោះប្រកបកិច្ចការងារអ្វីតែងសម្រេចជោគជ័យនិងទទួលផលមកវិញលឿនផង។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តី ប៉ងប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់ទប់ទល់ក្នុងការចាយវាយ។ការធ្វើដំណើរទៅទិសឧត្តរចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំងាយទាំងទាស់ទែងនិងត្រូវរ៉ូវគ្នាវិញផងដែរ៕