Home ព័ត៌មានអន្តរជាតិ ឧត្តមសេនីយ៍អា...

ឧត្តមសេនីយ៍អាម៉េរិកនិយាយថាកំណើនទាហាននៅមជ្ឈិមបូព៌ានឹងមិនបញ្ចប់ឆាប់ៗនោះទេ

ក្នុងរយៈពេល ៨ ខែកន្លងមកនេះសហរដ្ឋអាម៉េរិកបានដាក់កងទ័ពបន្ថែមចំនួន ២ ម៉ឺននាក់ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីទប់ទល់នឹងការគំរាមកំហែងដែលកំពុងកើនឡើងពីប្រទេសអ៊ីរ៉ង់ ដែលបានឈានដល់ចំណុចកំពូលនៅពេលមានការវាយប្រហារមីស៊ីលពីអ៊ីរ៉ង់ទៅលើកងទ័ពអាម៉េរិកនៅអ៊ីរ៉ាក់។

ថ្វីត្បិតតែប្រធានាធិបតីដូណាល់ ត្រាំសន្យានាំកងទ័ពចូលស្រុកវិញក៏ដោយ ក៏ប៉ុន្តែមេបញ្ជាការកំពូលអាម៉េរិកនៅមជ្ឈិមបូព៌ាកាលពីថ្ងៃព្រហស្បតិ៍ទី២៣មករាបាននិយាយថា កងកម្លាំងថ្មីៗចូលក្នុងតំបន់អាចនឹងបន្តនៅទីនោះមួយរយៈធំ។

ឧត្តមសេនីយ៍នៃកងទ័ពម៉ារីនលោកហ្វ្រែង ម៉ាកខេនហ្ស៊ីបានប្រាប់នាវិកនិងទាហានម៉ារីននៅលើនាវាចម្បាំង USS Bataan ថា “អ្នករាល់គ្នានៅទីនេះពីព្រោះខ្ញុំបានស្នើសុំឱ្យអ្នកមកទីនេះ។ ខ្ញុំមិនប្រាកដទេថាតើអ្នកនឹងត្រូវស្នាក់នៅតំបន់នេះយូរប៉ុនណា។ យើងនឹងដោះស្រាយរឿងនេះ នៅពេលយើងបោះជំហានឈានទៅមុខ។ វាអាចយូរ ឬអាចឆាប់ជាងនេះ តែមិនដឹងទេឥឡូវនេះ”។

នាវាចម្បាំង Bataan និងនាវាចម្បាំងអាម៉េរិកពីរគ្រឿងទៀតបានរំកិលខ្លួនចូលទៅក្នុងតំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃទី ១១ ខែមករា។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ពួកវាបានស្ថិតនៅសមុទ្រក្រហមខាងជើងប្រហែល ៨០ គីឡូម៉ែត្រពីភាគខាងត្បូងនៃឧបទ្វីបស៊ីណៃ។ ពួកវាគឺជាការបន្ថែមចុងក្រោយបំផុតសម្រាប់វត្តមានកងទ័ពអាម៉េរិកនៅក្នុងតំបន់។ ចាប់តាំងពីខែឧសភា ចំនួនទាហានអាម៉េរិកបានកើនឡើងពីប្រហែល ៦០.០០០ នាក់ទៅជាង ៨០.០០០ នាក់។

លោកម៉ាកខេនហ្ស៊ីនិយាយថា “អ៊ីរ៉ង់ពិបាកប៉ាន់ស្មានខ្លាំងណាស់។ ដូច្នេះខ្ញុំសូមនិយាយថា ការពិតដែលអ្វីៗមានភាពស្ងាប់ស្ងាត់មួយរយៈមកនេះមិនមែនមានន័យថាអ្វីៗកំពុងល្អប្រសើរនោះទេ”៕ ដោយ៖ កញ្ញាដាលីស

ឧត្តមសេនីយ៍នៃកងទ័ពម៉ារីនលោកហ្វ្រែង ម៉ាកខេនហ្ស៊ី ជួបជាមួយនាវិកនិងទាហានម៉ារីននៅលើនាវា USS Bataan កាលពីថ្ងៃព្រហស្បតិ៍

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្ពុជា ​ប្រាប់​សហភាព​អឺរ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

រដ្ឋបាលខេត្ត ជូនដំណឹង​ពី​...

ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ...

សម្តេច​តេ​ជោ ហ៊ុន សែន​៖​រ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

«​យុទ្ធនាការ​ភ្នំពេញ​ស្អា...

ដោយៈ​សុផល​/​ភ្នំពេញ​៖​យុទ...