Home ព័ត៌មានអន្តរជាតិ សិង្ហបុរីជាប់...

សិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ៤លើពិភពលោក ជាប្រទេសមានអំពើពុករលួយតិចតួចបំផុតនិងស្អាតស្អំបំផុត

សិង្ហបុរីឈរនៅលំដាប់ទីបួនក្នុងចំណាត់ថ្នាក់ប្រចាំឆ្នាំនៃបណ្តាប្រទេសដែលគេចាត់ទុកថាមានអំពើពុករលួយតិចបំផុតនៅក្នុងវិស័យសាធារណៈ ដោយស្នើពិន្ទុគ្នាជាមួយប្រទេសស្វីសនិងស៊ុយអែតក្នុងការដាក់ពិន្ទុសម្រាប់ឆ្នាំទី ២ ជាប់ៗគ្នា។

ប្រទេសទាំងបីបានរក្សាពិន្ទុរបស់ខ្លួនចំនួន ៨៥ ដដែលនៅលើសន្ទស្សន៍ការយល់ដឹងអំពីអំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិឆ្នាំ ២០១៩ ដែលចាត់ចំណាត់ថ្នាក់ប្រទេសនានាផ្អែកលើខ្នាតវាស់មួយ ដែលកម្រិតសូន្យគឺសម្រាប់អំពើពុករលួយខ្ពស់ និង កម្រិត ១០០ គឺសម្រាប់ភាពស្អាតស្អំបំផុត។

សិង្ហបុរីនៅតែជាប្រទេសអាស៊ីតែមួយគត់ដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ១០។

ដាណឺម៉ាកនិងនូវែលសេឡង់ ដែលប្រជែងគ្នាយកលេខ១ជាប់លាប់អស់ជាច្រើនឆ្នាំ បានឈរនៅចំណាត់ថ្នាក់កំពូល ដោយមាន ៨៧ ពិន្ទុដូចគ្នានៅលើសន្ទស្សន៍ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ មករា។

ប្រទេសហ្វាំងឡង់ ដែលធ្លាប់ស្មើពិន្ទុជាមួយសិង្ហបុរីស៊ុយអែតនិងស្វីសសម្រាប់ចំណាត់ថ្នាក់ទី ៣ ក្នុងសន្ទស្សន៍ឆ្នាំ ២០១៨ បាននាំមុខវិញមួយពិន្ទុ។ ឥឡូវនេះ ហ្វាំងឡង់ឈរនៅលេខ ៣ ដោយមាន ៨៦ ពិន្ទុ។

របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងបែរឡាំងបានកត់សម្គាល់ថា ប្រទេសភាគច្រើនបំផុតមិនបានបង្ហាញពីភាពល្អប្រសើរឡើងទេក្នុងការដោះស្រាយអំពើពុករលួយ ទោះបីមានសន្ទុះនៃចលនាប្រឆាំងអំពើពុករលួយជាសកលក៏ដោយ។

ពីរភាគបីនៃប្រទេសចំនួន ១៨០ ទទួលបានពិន្ទុទាបជាង ៥០ ដោយពិន្ទុជាមធ្យមមានត្រឹមតែ ៤៣ ប៉ុណ្ណោះ គឺប្រហាក់ប្រហែលនឹងឆ្នាំ ២០១៨ ដែរ៕ ដោយ៖ កញ្ញាដាលីស

សិង្ហបុរីជាប់លេខ៤ជាប្រទេសស្អាតស្អំបំផុតលើពិភពលោក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...