​គ្រាន់តែ​ឃើញ​ស្ពាន​នេះ​ភ្លាម​ក៏​ចង់​ស្លុង​អារម្មណ៍​បាត់ទៅហើយ​ហើយក៏​ប្រហែលជា​លួច​ប៉ង ប្រាថ្នា​ទៅលេង​ទីនេះ​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​ទៀតផង​ក៏​មិនដឹង​។​

​រូបថត​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ​ដែល​គេ​ថត​ពីលើ​យន្តហោះ បង្ហាញ​ពី​ស្ពាន Severn Bridge ដែល​ត្រូវបាន​គ្របដណ្ដប់​ដោយ​អ័ព្ទ​ក្រាស់ឃ្មឹក​បង្កឡើង​ដោយសារ​បាតុភូត​អាកាសធាតុ បង្កើតបានជា​ទិដ្ឋភាព​ស្រស់ស្អាត​អស្ចារ្យ​ប្រៀបបាន​ឋានសួគ៌​។​
​ ​
រូបថត​ស្ពាន​កាត់​ដៃទន្លេ​ដែល​ខណ្ឌ​ចែក​ប្រទេស​អង់គ្លេស និង​វ៉េ​លស៍​នេះ​ត្រូវ​ប៉ូលិស​ថត​បានកាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ ទី​២១ ខែមករា​។​

​អ្នកជំនាញ​ខាង​ឧតុនិយម​បាន​គូសបញ្ជាក់ថា​ការចុះ​អ័ព្ទ​ខ្លាំង​បែបនេះ​បង្កឡើង​ដោយ បាតុភូតធម្មជាតិ នៅពេល​សីតុណ្ហភាព​ធ្លាក់ចុះ​ខ្លាំង​៕ ប្រែ​សម្រួលៈ​ខុម​