លោក ម៉ាទីន ខេអូន (Martin Keown) និងលោក រីយ៉ូ ហ្វឺឌីណាន (Rio Ferdinand) បានសាទរ លោក មីគែល អាតេតា (Mikel Arteta) ដែលបានស្វែងរកអនាគតសម្រាប់ក្រុម Arsenal បន្ទាប់ពីទស្សនាការតាមយកស្មើក្រុមឆេលស៊ី២-២ ។
ក្តីសង្ឃឹមរបស់ Arsenal ថា នឹងទទួលបានលទ្ធផលល្អនៅលើទឹកដី Stamford Bridge ប្រែជា ស្រអាប់តាំងពីដើមទី អំឡុងការប្រកួតកាលពីថ្ងៃអង្គារនៅក្របខណ្ឌព្រីមីញ៉េលីកខណៈក្រុម នេះបានបាត់បង់កីឡាករ ដេវីដ ល្វីស ដោយសារតែត្រូវអាជ្ញាកណ្តាលពិន័យកាតក្រហម និងបន្តចាញ់ប្រៀបគ្រាប់បាល់នៅសល់កន្លះម៉ោងចុងក្រោយ។
ប៉ុន្តែបើទោះបីជាបាត់បង់កីឡាករម្នាក់ក៏ដោយ ក៏ក្រុម Arsenal បានប្រមូលផ្តុំនិងតាមស្មើវិញ ដែលរកបានគ្រាប់បាល់ដោយកីឡាករវ័យក្មេង ហ្គាប្រ៊ីល ម៉ាទីណេលី (Gabriel Martinelli) ។
ឆេលស៊ីបន្តនាំមុខរហូតដល់ជិតបញ្ចប់ការប្រកួត ប៉ុន្តែកីឡាករ ហិកទ័រ បេលឡឺរីន (Hector Bellerin) រកបានគ្រាប់បាល់ស្មើ ដែលលទ្ធផលនេះធ្វើឲ្យលោក ខេអូន និង ហ្វឺឌីណាន ជឿថា ទីបំផុតក្រុម Arsenal ស័ក្តិសមនឹងធ្វើបាន។
លោក ខេអូន បាននិយាយថា “យើងតាមដានការប្រកួត យើងមើលឃើញអនាគតនៅទីនេះ”។ លោកបន្តថា កីឡាករ ម៉ាទីណេលី ធ្វើបានល្អ ហើយកីឡាករផ្សេងទៀតក៏ធ្វើបានល្អដែរ៕ ប្រែសម្រួល: ពិសិដ្ឋ
