ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌុយទែតកាលពីថ្ងៃព្រហស្បតិ៍ទី២៣មករាបានព្រមានសហរដ្ឋអាម៉េរិថាលោកនឹងលុបចោលកិច្ចព្រមព្រៀងស្តីពីកាសរបញ្ជូនកងទ័ពនិងឧបករណ៍ផ្សេងសម្រាប់ធ្វើសមយុទ្ធយោធា ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនផ្តល់ទិដ្ឋាការដល់សម្ពន្ធមិត្តនយោបាមួយរូបរបស់លោកឡើងវិញទេ។
លោករ៉ូឌ្រីហ្គោ ឌុយទែត បានបញ្ចេញកំហឹងការដែលអាម៉េរិកសម្រេចចិត្តមិនអោយអតីតមេប៉ូលិសដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាលោករ៉ូណាល់ដូ ដេឡា រ៉ូសា ចូលសហរដ្ឋអាម៉េរិក។
លោករ៉ូណាល់ដូ ដេឡា រ៉ូសា បាននិយាយថា ស្ថានទូតអាមេរិកប្រចាំនៅប្រទេសហ្វីលីពីន មិនបានពន្យល់អំពីមូលហេតុលុបចោលទិដ្ឋាការរបស់លោកនោះទេ ប៉ុន្តែលោកជឿថាវាទំនងជាដោយសារ តែការចោទប្រកាន់អំពីការសម្លាប់ក្រៅប្រព័ន្ធតុលាការអំឡុងពេលអាណត្តិដឹកនាំប៉ូលិសអស់ពេលជាង២ឆ្នាំរបស់លោក។
លោករ៉ូណាល់ដូ ដេឡា រ៉ូសា គឺជាអ្នកដឹកនាំអនុវត្តច្បាប់បង្ក្រាបគ្រឿងញៀនខុសច្បាប់របស់លោកឌុយទែតដែលបានបណ្តាលឱ្យមនុស្សស្លាប់ជាង ៥.០០០ នាក់ដែលភាគច្រើនជាអ្នកជួញដូរគ្រឿងញៀនតូចតាច។
ប៉ូលិសបាននិយាយថាជនរងគ្រោះត្រូវបានបាញ់ដោយមន្ត្រីប៉ូលិសក្នុងការការពារខ្លួន។
លោកឌុយទែតបាននិយាយនៅក្នុងសុន្ទរកថាមួយថា “ប្រសិនបើអ្នកមិនធ្វើការកែតម្រូវទេ ខ្ញុំនឹងបញ្ចប់មូលដ្ឋានទ័ពដែលកើតចេញពីកិច្ចព្រមព្រៀងយោធាឆ្នាំ១៩៩៨(VFA) ។ ខ្ញុំនឹងបិទបញ្ចប់វា ដែលវាឥតបានការនេះហើយខ្ញុំនឹងផ្តល់ឱ្យរដ្ឋាភិបាលអាម៉េរិករយៈពេលមួយខែចាប់ពីពេលនេះតទៅដើម្បីដោះស្រាយបញ្ហាទាំងនេះ”៕ដោយ៖សុខា/sn

សមាជិកព្រឹទ្ធសភា រ៉ូណាល់ដូ ដេឡា រ៉ូសា ដែលអាម៉េរិកបដិសេធទិដ្ឋការ