ក្លឹបម៉េនឆេស្ទ័រ យូណាយធីតជិតសម្រេចកិច្ចព្រមព្រៀងផ្ទេរគោលដៅយូរអង្វែង ប្រ៊ូណូ ហ្វឺណានដេស (Bruno Fernandes) នេះបើតាមការអះអាងរបស់បណ្តាញព័ត៌មាន ព័រទុយហ្គាល់។
លោក អូឡេ ហ្គាន់ សូលស្យែរ (Ole Gunanar Solskjaer) តាមប្រមាញ់ខ្សែបម្រើចាប់តាំងពី រដូវក្តៅឆ្នាំមុន ប៉ុន្តែរហូតមកដល់ពេលនេះ ក្លឹប Sporting Lisbon ហាក់ដូចជារក្សាតម្លៃ ដដែលសម្រាប់កីឡាកររូបនេះ។
ទោះបីជាយ៉ាងណា មានការអះអាងជាថ្មីថា នៅពេលនេះ យូណាយធីតបានសម្រេចក្នុងកិច្ចចរចាបន្ទាប់ពីដាក់សំណើថ្មីដែលមានតម្លៃ៥៥លានផោន។
ក្លឹបយូណាយធីតនឹងចំណាយប្រាក់ជិត៤៧លានផោន ដើម្បីកីឡាករ ហ្វឺណានដេស ហើយ នឹងបន្ថែមកញ្ចប់ទឹកប្រាក់៨,៥លានផោន អាស្រ័យលើភាពជោគជ័យរបស់កីឡាករនៅពហុកីឡាដ្ឋាន Old Trafford ។
ក្លឹប Sporting សង្ឃឹមថា នឹងសម្រេចកិច្ចព្រមព្រៀងដែលមានតម្លៃ៦០លានផោនសម្រាប់ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ប៉ុន្តែនៅពេលនេះទំនងជាមានបំណងឆ្លើយតបនឹងការ ចង់បានរបស់ក្លឹបយូណាយធីតនៅពាក់កណ្តាលខែនេះ៕ ប្រែសម្រួល: ពិសិដ្ឋ
