Home ព័ត៌មានជាតិ សន្តិសុខ ​គ្រោះថ្នាក់​...

​គ្រោះថ្នាក់​ចរាចរ​២​ករណី​ផ្សេងគ្នា​កន្លែង​តែមួយ​បង្ក​ឱ្យ​បុរស​ម្នាក់​ស្លាប់​

ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរ​២​ករណី​ផ្សេងគ្នា​នៅ​ចំណុច​ស្តុ​បណត​ព្រី​ត​កែង​ផ្លូវ​២០០៤​បណ្ដាលឱ្យ​បុរស​ម្នាក់​ស្លាប់​នៅពេល​បញ្ជូន​ទៅដល់​មន្ទី​ពេទ្យ​។​កើតហេតុ​នៅវេលា​ម៉ោង​១០​នឹង​៤០​យប់​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០២០​តាម​បណ្ដោយ​ផ្លូវ​ណត​ព្រី​ត​កែង​ផ្លូវ​២០០៤​សង្កាត់​អូ​បែកក្អម​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

ប្រភព​បានឱ្យដឹងថា​ដំបូង​ឡើយ​មាន​រថយន្ត​២​គ្រឿង​បាន​បុក​គ្នា​នៅ​ចំណុច​ពាក់កណ្ដាល​ស្តុ​បណត​ព្រី​ត​កែង​ផ្លូវ​២០០៤​ដោយ​រថយន្ត​បង្ក​ម៉ាក​Scion​ពណ៌​ប្រផេះ​ពាក់​ស្លាក់​លេខ​បាត់ដំបង​.2B6951​។​បើកបរ​ដោយ​បុរស​ម្នាក់​នឹង​អ្នករួមដំណើរ​ប្រុស​ស្រី​៣​នាក់​។​ក្នុងស្ថានភាព​ស្រវឹង​បាន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ម៉ាក​Fordranger​ពណ៌​ស​ពាក់​ស្លាក់​លេខ​ភ្នំពេញ​.2AB7127​នៅ​ចំណុច​ស្តុ​បណត​ព្រី​ត​បន្ទាប់មក​ម្ចាស់​រថយន្ត​ទាំងសងខាង​ចរចា​គ្នា​មិនត្រូវ​រូ​វ​គ្នា ។

​បាន​ប្រហែលជា​៣០​នាទី​ក្រោយមក​ក៏មាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​ពាក់​ស្លាក់​លេខ​ភ្នំពេញ​.1FP6832​ជ្រុល​ទៅបុក​រថយន្ត​កុង​ទ័​ន័​រ​ពីក្រោយ​ពេញទំហឹង​នៅ​ពេ​ឡ​ដែរ​រថយន្ត​កុង​ទ័​ន័​រ​បាន​ជាន់​ហ្វ្រាំង​មួយ​ទំហឹង​ខណៈ​នៅខាងមុខ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​។​

​រថយន្ត​កុង​ទ័​ន័​រពាក់​ស្លាក​លេខ​ភ្នំពេញ​.3B3004​ខាងមុខ​ខាងក្រោយ​ពាក​ស្លាក​លេខ​ភ្នំពេញ​.4A1989​។​បណ្ដាលឱ្យ​បុរស​ម្នាក់​របួសធ្ងន់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទី​ពេទ្យ​។​ដោយឡែក​តៃកុង​រថយន្ត​កុង​ទ័​ន័​រ​បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​សព​ជនរងគ្រោះ​មានឈ្មោះ​ជន់​វិ​ចិត​អាយុ​២៦​ឆ្នាំ​ទីកន្លែង​កំណើត​នៅ​ស្រុក​រមាសហែក ខេត្តស្វាយរៀង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អង្គការសិទ្ធិមនុស្ស​ស្នើឱ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

អភិបាលក្រុងហ្សា​ការតា ឆ្ល...

​ប្រែ​សម្រួលៈ​វាសនា​/​ហ្ស...

ក្រសួងពាណិជ្ជកម្ម​ប្រកាស​...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ​...

ពិនិត្យ​មើល​លើ​វឌ្ឍនភាព​ន...

ដោយៈ​ស៊ា​ថាំង​/​ភ្នំពេញៈ​...