Home ព័ត៌មានជាតិ សន្តិសុខ ​ជាងសំណង់​ម្ន...

​ជាងសំណង់​ម្នាក់​ជិះ​ម៉ូតូ​ត្រូវ​រថយន្តបុក​ស្លាប់​រថយន្ត​បើក​រត់​បាត់​

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ជិះ​ម៉ូតូ​ត្រូវ​រថយន្តបុក​ដួល​បោក​ក្បាល​និង​ថ្នល់​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០២០​តាមផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​សុទ្ធ​សៀន​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ​ជាងសំណង់​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ព្រែក​ទារ​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​C125​ស៊េរី​ឆ្នាំ​២០១០​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AQ.2103​ជិះ​តែម្នាក់ឯង​បាន​ស្លាប់ចោល​ប្រពន្ធ​និង​កូន​អាយុ​១១​ឆ្នាំ​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​រងចាំ​ប្រគល់ឱ្យ​នៅពេល​ក្រោយ​ចំណែក​សាកសព​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់ឱ្យ​ប្រពន្ធ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...