Home ព័ត៌មានជាតិ សន្តិសុខ ជិះ​ម៉ូតូ​ដួល...

ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​រួច​ធ្លាក់​ស្ពាន​បណ្តាលឱ្យ​ស្លាប់​នា​រំលងអធ្រាត្រ​

​ដោយ​: បូកគោ / កំពត​: បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង រួច​ជ្រុល​ធ្លាក់​ក្រោម​ស្ពាន​ក្នុង​ប្រឡាយទឹក​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២០​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវលំ​មួយ​ខ្សែ​ស្ថិតក្នុង​ភូមិ​ទឹក​ក្រហម ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត​។

​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ​កែវ ធី អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

​ប្រភព​ដដែល​បាន​រៀបរាប់ថា កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៤ ខែមករា​មាន​ករណី​បុរស​ម្នាក់​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង រួច​ជ្រុល​ធ្លាក់​ក្រោម​ស្ពាន​ប្រឡាយទឹក​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ទឹក​ក្រហម ឃុំ​កណ្ដោល ស្រុក​ទឹកឈូ បណ្ដាលឱ្យ​ស្លាប់​ដោយ​ម៉ូតូ​កៀប​សង្កត់ពីលើ​ព្រោះតែ​មិនមាន​អ្នក​បានឃើញ និង​ជួយសង្គ្រោះ​ភ្លាមៗ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុមការងារ​ជំនាញ​ក្រសួងទ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...

រដ្ឋបាល​ខេត្តសៀមរាប ចែក​ម...

ដោយៈ បាយ័ន/សៀមរាបៈ នៅវេលា...

ទេសាភិបាល​ធនាគារជាតិ​ចូលរ...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

រដ្ឋបាល​ខេត្តសៀមរាប ដាក់​...

ដោយៈ បាយ័ន/សៀ​បរាបៈ តាម​អ...