តុលាការកំពូលរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ទី២៣មករាបានបញ្ជាឱ្យប្រទេសមីយ៉ាន់ម៉ាធ្វើអ្វីៗគ្រប់យ៉ាងក្នុងដែនអំណាចរបស់ខ្លួនដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍លើក្រុមអ៊ីស្លាមរ៉ូហ៊ីងយ៉ា នៅពេលដែលតុលាការយុត្តិធម៌អន្តរជាតិបានលើកយកករណីវិបត្តិនេះជាលើកដំបូងមកបើកសវនាការ។
នៅក្នុងការសម្រេចជាឯកច្ឆន្ទនោះ តុលាការយុត្តិធម៌អន្តរជាតិនេះបានច្រានចោលទឡ្ហីករណ៍ដែលលើកឡើងដោយលោកស្រីអ៊ុង សានស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា នៅទីក្រុងឡាអេកាលពីខែធ្នូ និងបានដាក់ចេញចំណាត់ការជាបន្ទាន់ដើម្បីឱ្យប្រទេសមីយ៉ាន់ម៉ាដែលមានអ្នកកាន់ពុទ្ធសាសនាច្រើននេះបញ្ចប់អំពើហិង្សានេះ។
ប្រទេសហ្គំប៊ីដែលមានជនជាតិអ៊ីស្លាមភាគច្រើនបានស្នើឱ្យតុលាការនេះដាក់ចេញនូវវិធានការបន្ទាន់ បន្ទាប់ពីការបង្ក្រាបដ៏បង្ហូរឈាមដោយយោធាមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០១៧ ដែលបានបណ្តាលឱ្យជនជាតិរ៉ូហ៊ីងយ៉ាប្រមាណជា ៧៤០.០០០ នាក់រត់ភៀសខ្លួនចូលទៅប្រទេសបង់ក្លាដែស។
តុលាការនេះបានបញ្ជាឱ្យមីយ៉ាន់ម៉ាចាត់វិធានការគ្រប់បែបយ៉ាងនៅក្នុងអំណាចរបស់ខ្លួនដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ដោយអនុវត្តទៅតាមអនុសញ្ញាប្រល័យពូជសាសន៍អង្គការសហប្រជាជាតិឆ្នាំ១៩៤៨ ៕ប្រែសម្រួល៖សុខា/sn
ការបង្ក្រាបដ៏បង្ហូរឈាមដោយយោធាមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០១៧ ដែលបានបណ្តាលឱ្យជនជាតិរ៉ូហ៊ីងយ៉ា៧៤០.០០០ នាក់រត់ភៀសខ្លួនចូលទៅប្រទេសបង់ក្លាដែស។តុលាការកំពូលរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃ២៣មករាបានបញ្ជាឱ្យប្រទេសមីយ៉ាន់ម៉ាធ្វើអ្វីៗគ្រប់យ៉ាងដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍លើក្រុមអ៊ីស្លាមរ៉ូហ៊ីងយ៉ា