ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ថ្ងៃសែនបុណ្យចូលឆ្នាំចិន!សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើសារជូនពរជនរួមជាតិជួបតែសំណាល្អជោគជ័យនិងហេងហេងគ្រប់ៗគ្នាចាប់ពីឆ្នាំថ្មី២០២០នេះតទៅនិងអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យនិងគ្រោះថ្នាក់ ចរាចរណ៍ ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរដែលមានខ្លឹមសារទាំងស្រុថថា៖ « ជូនពរចូលឆ្នាំចិន Gong Xi Fa Cai ២០២០!ខ្ញុំនិងភរិយាសូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិននៅថ្ងៃទី២៤មករានេះ ។ទន្ទឹមនឹងនេះដែរសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចម្អិនម្ហូបអាហារដុតក្រដាស់សែន ធូប និងទៀន… ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើង ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំព្រោះតែការធ្វេសប្រហែស»។
សម្តេចតេជោបានបន្តទៀតថា៖«ក្នុងថ្ងៃនេះក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ។ សូមបើកបរគោរពច្បាប់ចរាចរណ៍កុំផឹកស្រវឹងក្នុងពេលបើកបរត្រូវមានការយោគយល់គ្នានិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចទោះបីបើកបរជិតឬឆ្ងាយដើម្បីសុវត្ថិ ភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា ។ ខ្ញុំនិងភរិយាសូមជូនពរបងប្អូន ជនរួមជាតិជួបតែសំណាល្អជោគជ័យនិងហេងហេងគ្រប់ៗគ្នាចាប់ពីឆ្នាំថ្មី២០២០នេះតទៅ។អរគុណសន្តិភាព»៕