ដោយៈចាន់តូ/ភ្នំពេញ៖រថយន្តមួយគ្រឿងបើកលឿនទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយបណ្តាលឱ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន៤នាក់កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកម្លាំងជំនេញការិយាល័យចរាចរផ្លូវគោក ឱ្យចុះមកវាស់វែងនិងស្ទូចយករថយន្តខាងលើទៅរក្សាទុកនិងរងចាំការដោះស្រាយតាមនីតិវិធីផ្លូវច្បាប់៕S/