ដោយៈចាន់តូ/ភ្នំពេញៈបុរសម្នាក់ជិះម៉ូតូទៅចូលខារ៉ាអូខេត្រូវជនសង្ស័យមួយក្រុមធាក់ប្លន់យកម៉ូតូឌ្រីមសង់ឆ្នាំ២០២០ទៅបាត់ដោយសុវត្ថិភាព។កាលពីវេលាម៉ោង១និង៣០នាទីររំលងអធ្រាត្រឈានចូលថ្ងៃទី២៤ខែមករាឆ្នាំ២០២០ត្រង់ចំណុចមុខមណ្ឌលសុខភាពព្រៃវែងជិតនិងបប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែងផ្លូវព្រៃសសង្កាត់ ព្រៃ វែងខណ្ឌ ដង្កោ ។
ជនរងគ្រោះ មាន ឈ្មោះ ងុយសុខដាអាយុ៣០ឆ្នាំមុខរបរជាងក្រឡឹងរស់នៅភូមិក្រាំងស្បូវឃុំមហាសី ស្រុកគង់ពិសី ខេត្ត កំពង់ ស្ពឺ។ចំណែក ម៉ូតូ ដែល ត្រូវ ជន សង្ស័យធាក់ប្លន់យកទៅម៉ាកហុងដាឌ្រីម C125ស៊េរីឆ្នាំ២០២០ពាក់ស្លាកលេខភ្នំពេញ1IB.2805ជារបស់ជនរងគ្រោះ ។
ក្រោយ ពេល កើតហេតុ បន្ទាប់ ពីព្យាបាលរបួសហើយជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងទេ គឺបានឱ្យមិត្តភក្តិជូនទៅផ្ទះរួចហើយចាំព្រឹកឡើងបានទៅដាក់ពាក្យបណ្ដឹងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃ វែង ជាក្រោយ ដើម្បី ឱ្យសមត្ថកិច្ច ជួយ ស្រាវជ្រាវ រក ជន សង្ស័យ ៕S/