ដោយ:សុខុម/ស្ទឹងត្រែង:ផ្ទះបីខ្នងសង់អំពីឈើដំបូលប្រក់ក្បឿងនៅក្បែររង្វង់មូលភូមិត្រពាំងព្រីងសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងត្រូវភ្លើងឆេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី២២ខែមករាឆ្នាំ២០២០។ស្ត្រីម្នាក់ឈ្មោះជ័យសុជាតិត្រូវជាម្ចាស់ផ្ទះបានឱ្យដឹងថាអគ្គិភ័យនេះបង្កឡើងដោយសារឆ្លងចរន្ធអគ្គិសនីឆាបឆេះរាលដាល។
បន្ទាប់ពីមានគ្រោះអគ្គិភ័យនេះរថយន្តបាញ់ទឹករបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងចំនួន២គ្រឿងទៅដល់និងទៅដល់បន្តបន្ទាប់។ដោយសារភ្លើងឆាបឆេះផ្ទះសង់អំពីឈើមានល្បឿនលឿនរថយន្តបាញ់ទឹករបស់នគរបាលបួនគ្រឿងនិងរថយន្តប្រជាពលរដ្ឋជួយបាញ់ទឹកបន្ថែមទើបរលត់។ករណីនេះផ្ទះឈើប្រក់ក្បឿងបីខ្នងខូចខាតទាំងស្រុង៕S/