គ្រួសារជនពិការដៃទាំងពីរដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់សៀមបានទទួលផ្ទះមួយខ្នងតម្លៃជាងប្រាំបីលានរៀល

ដោយ:គង់ហេង/កំពង់ចាម ៖ គ្រួសារមួយដែលបុរសជាឳពុកពិការដៃទាំងពីរ ដោយគ្រោះថ្នាក់ចរាចរណ៍ និងកូនប្រុសម្នាក់ទើបអាយុ ប្រាំពីរ ឆ្នាំដែលមានជីវភាពទីទល់ក្រ គឺបច្ចុប្បន្នបានទទួលជំនួយផ្ទះមួយខ្នង តម្លៃជាងប្រាំបីលាន រៀលពីអភិបាលខេត្តកំពង់ចាម និងសប្បុរសជននាព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០។

ទីតាំងផ្ទះគ្រួសារជនពិការពីរនាក់ឪពុក និងកូនបានទទួលអំណោយខាងលើស្ថិតក្នុងភូមិស្ពានថ្មី ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

អ្នកស្រី អ៊ា ចាន់ថុល មេឃុំកៀនជ្រៃ បានប្រាប់កាសែតរស្មីកម្ពុជាថា លោក ប៉ុន ប៊ុនថា អាយុ៣២ ឆ្នាំជាជនពិការនិង ជាបុរសពោះម៉ាយ រស់នៅជាមួយកូនប្រុសអាយុ ប្រាំពីរ ឆ្នាំម្នាក់។ បានទទួលអំណោយជាផ្ទះមួយខ្នងទំហំ ទទឹង បួន ម៉ែត្រ និងបណ្តោយ ប្រាំ ម៉ែត្រតម្លៃជាងប្រាំបីលាន រៀលជាអំណោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសប្បុរសជនហាងលក់ម៉ូតូហុងដា គីម ហេង ក្រុងកំពង់ចាម។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍នៅក្នុងពិធីប្រគល់ផ្ទះនោះថា សូមថ្លែងអំណរគុណក្រុមហ៊ុនលក់ម៉ូតូម៉ាកហុងដា គឹម ហេង ក្រុងកំពង់ចាមបានចំណាយនូវថវិកាក្នុងការសាងសង់ផ្ទះមួយខ្នងនេះឡើង ជូនដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ រហូតធ្លាក់ខ្លួនដល់ពិកានេះ។

លោកអភិបាលខេត្តបានមានប្រសាសន៍បន្តថា ក៏សូមថ្លែងអំណរគុណផងដែរដល់ព្រះសង្ឃគ្រប់អង្គដែលខិតខំប្រឹងប្រែងដោះស្រាយ ចំណាយធនធានផ្ទាល់អង្គរួមចំណែកក្នុងការជួយផ្តល់ផលប្រយោជន៍ពិតប្រាកដ ជូនដល់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា លោក ប៉ុន ប៊ុនថា ជាជនពិការដៃទាំងពីរដោយគ្រោះចរាចរណ៍ កាលពីប្រាំមួយឆ្នាំមុន។ ដោយបានធ្វើគ្រួសារមួយនេះដែលមានសមាជិកចំនួនបីនាក់ធ្លាក់ខ្លួនក្រីក្រ។ បន្ទាប់ស្រ្តីជាភរិយាមិនអាចទ្រាំទ្រនឹងជីវិតបែបនេះបាន ក៏ចាក់ចេញពីស្វាមីពិការ និងកូនអាយុមិនទាន់បានមួយឆ្នាំស្រួលបួលផង រស់នៅក្នុងផ្ទះទំហំប្រមាណ ពីរ ម៉ែត្របួនជ្រុង។

ដោយកន្លងមកមានការអំពាវនាវតាមប្រព័ន្ធសង្គមអាជ្ញាធរខេត្តកំពង់ចាម និងសប្បុរសជនបានសហការសាងសង់ផ្ទះខាងលើឲ្យបានរស់នៅសមរម្យ និងបានឧបត្ថម្ភជាអំណោយផ្សេងៗជាច្រើនទៀត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...