ប្រធានាធិបតីដូណាល់ត្រាំកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែមករា បានដាក់ចេញនូវវិធានការថ្មីដើម្បីប្រឆាំងជនអន្តោប្រវេសន៍ឆ្លៀតឱកាសដោយហាមប្រាមការចេញទិដ្ឋាការដល់ស្ត្រីមានផ្ទៃពោះទាំងឡាយមិនអោយចូលសហរដ្ឋអាម៉េរិកសម្រាប់អ្វីដែលគេហៅថា”ទេសចរណ៍កំណើត”។
ក្នុងការប្រកាសចំណាត់ការដែលចូលជាធរមាននៅថ្ងៃសុក្រទី២៤ខែមករា សេតវិមានបាននិយាយថាពួកជនបរទេសកំពុងប្រើប្រាស់ទិដ្ឋាកានេះដើម្បីធានាបានសញ្ជាតិអាម៉េរិកដោយស្វ័យប្រវត្តិនិងអចិន្ត្រៃយ៍សម្រាប់កូនៗរបស់ពួកគេដែលចាប់កំណើតនៅលើទឹកដីអាមេរិក”។
អ្នកនាំពាក្យសេតវិមានលោកស្រី ស្ទេហ្វានី គ្រីសាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា” ភាពស្មោះត្រង់នៃការទទួលសញ្ជាតិអាម៉េរិកត្រូវតែត្រូវបានការពារ” ។
សេតវិមានបាននិយាយថា ចំណាត់ការលើ”ទេសចរណ៍កំណើត”នេះគឺដើម្បីសុវត្ថិភាពសាធារណៈនិងសន្តិសុខជាតិ ព្រមទាំងដើម្បីរក្សាសុចរិតភាពនៃប្រព័ន្ធអន្តោប្រវេសន៍របស់យើង”៕ប្រែសម្រួល៖សុខា/sn
កន្លងមកមានករណីស្ត្រីមានផ្ទៃពោះរាប់ភ្លេចសុំទិដ្ឋាការទៅកម្សាន្តអាម៉េរិកនិងឆ្លៀតនៅបង្កើតកូនណៅទីនោះដើម្បីអោយកូនរបស់ខ្លួនទទួលសញ្ជាតិអាម៉េរិកដោយស្វ័យប្រវត្តិ