ដោយៈប៊ុនណាត/បាត់ដំបងៈសាកលវិទ្យាល័យUMEបាត់ដំបងកាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២០បានរៀបចំពិធីរំលឹកគុណគ្រូនិងបើកបវេសនកាលឆ្នាំ២០១៩=២០២០ក្រោមវត្តមានលោកងួនរតន:អភិបាលខេត្ត,លោកបណ្ឌិតប៊ុតគឹមស៊ានសមាជិកក្រុមប្រឹក្សាខេត្ត,លោកទុនភក្តីសាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច។
លោកទុនណារិទ្ធសាកលវិទ្យាការងនៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចបានអានរបាយការណ៍អំពីលទ្ធផលការងាររបស់និស្សិតក្នុងឆ្នាំ២០១៩។លោកទុនភក្តីសាកលវិទ្យាធិការបានធ្វើការណែនាំដល់និស្សិតទាំងអស់គ្នាត្រូវដឹងគុណគ្រូដែលជាមាតាទី២ដែលបានខិតខំបង្ហាត់បង្រៀនយើងឱ្យមានចំណេះដឹងចំណេះធ្វើដល់និស្សិតគ្រប់រូបឱ្យក្លាយជាធនធានមនុស្សមានប្រយោជន៍ដល់សង្គម។យកថំណេះដឹងទាំងនេះទៅធ្វើការងារចិញ្ចឹមជីវិតខ្លួនឯងនិងក្រុមគ្រួសារផងដែរ។
លោកសាកលវិទ្យាធិការបានរៀបរាប់ថាសាកលវិទ្យាល័យតែងតែប្រារព្ធពិធីគុណនេះជារៀងរាល់ឆ្នាំ។ក្នុងគោលបំណងឱ្យនិស្សិតទាំងអស់មានការចងចាំចំពោះគុណបំណាច់ដ៏ធំធេងបំផុតរបស់គ្រូបាធ្យាយរបស់យើង។នៅគ្រប់ជំនាន់ដែលលោកបានចូលរួមផ្តល់ការអប់រំផ្តល់ចំណេះដឹងចំណេះធ្វើៗឱ្យយើងចេះអានចេះគិតពិចារណា។ធ្វើឱ្យយើងមានការយល់ដឹងធ្វើឱ្យជីវិតរបស់យើងថ្លៃថ្នូរចូលរួមចំណែកដល់ការកសាងសេដ្ឋកិច្ចសង្គម៕S/
រូបថតៈគណៈអធិបតីក្នុងពិធីលោកទុនភក្តីសាកលវទ្យាធិការមានប្រសាន៍លោកងួនរតនៈអភិបាលខេត្តសំណេះសំណាលជាមួយសិស្ស និស្សិតសិស្សថ្វាយបង្គំគ្រូនិងជឋុនកាថូ ថតរូបរូមគ្នា