Home ព័ត៌មានជាតិ សេដ្ឋកិច្ច ខេត្ត​ព្រះសីហ...

ខេត្ត​ព្រះសីហនុ​ត្រៀម​ឆ្នេរ​៧​គីឡូម៉ែត្រ​ទទួល​អ្នក​ម​ក​លេង​ពេល​ចូលឆ្នាំ​ចិន​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រដ្ឋបាលខេត្ត​ព្រះសីហនុ បង្កើន​សកម្មភាព​រៀប​ចំ​សម្អាត​ឆ្នេរ​ប្រវែង ជាង​៧ គីឡូ ម៉ែត្រ​ដោយ​ជីក​កើប​កាយ​កាកសំណល់​សំរាម​ដែល​សល់​ពីមុនមក​ដាក់​ពង្រាយ បន្ទប់​អនាម័យ​។ ពង្រឹងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​នៅតាម​ឆ្នេរ​លើគោក​និង​តាម​បណ្តា​កោះ​ដែលមាន​កន្លែង​កម្សាន្ត ត្រូវ​បង្កើន​ការយកចិត្ត ទុកដាក់​រៀបចំ​សណ្តាប់ធ្នាប់​និង​ការពារ​សន្តិសុខ​ឱ្យ​បានល្អ​ដោយមាន​អ្នក​ប្រចាំ ការ ២៤​ម៉ោង​នៅ តាម​គោលដៅ​ទាំងនោះ​។​

​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០២០​ថា​ផ្លូវ​លាតសន្ធឹង​តាម​បណ្តោយ​ឆ្នេរ​អូរត្រេះ​១​អូរត្រេះ​២​អូរ​ឈើទាល​(​អា​រី​ស្តុ​ន​)​អាចធ្វើ​ដំណើរ​ទៅមក​បាន​និង​មើលឃើញ​លំហ​សមុទ្រ​ស្រឡះ​ល្អ​បងប្អូន​ចូល​លេង​បាន​ដោយ​សេរី​តែ​ពេល​ត្រឡប់​ទៅវិញ​ជួយ​សម្អាត ឆ្នេរ​ផង​។​

ឆ្នេរសមុទ្រ​ទាំង​៧​គីឡូម៉ែត្រ​ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បានរៀបចំ​ឡើងវិញ​នេះ​លោក​អភិបាលខេត្ត​បញ្ជាក់ថា​ឆ្នេរ​អូរ​ឈើទាល​១​អូរ​ឈើទាល​(​អា​រី​ស្តុ​ន​)​ឆ្នេរ​អូ​ត្រេះ​១​រៀបចំ​បាន​ស្អាត​ហើយ​។​នៅសល់តែ​ឆ្នេរ​អូរត្រេះ​២​ដែល​កំពុង​បន្តធ្វើ​ការសម្អាត​ជីក​កាយ​យក​សំណល់​ឈើ​ដែក​ថ្ម​និង​អំបែង​កែវ​ចេញពី​ក្នុង​ខ្សាច់ តែ​ក៏ ចូល​លេង​បានដែរ​គ្រាន់តែ​ត្រូវ​ប្រុងប្រយ័ត្ន​បន្តិច​។​

​លោក​គួច​ចំ​រើ​និយាយ​ឱ្យដឹងទៀតថា​ជាមួយនឹង​ការសម្អាត​ឆ្នេរ​នេះ​រដ្ឋបាលខេត្ត​ក្រុង​ក៏បាន​រៀប​ចំ​ឱ្យមាន​បន្ទប់ទឹក​ចល័ត​នៅតាម​ឆ្នេរ​ទាំងនោះ​សម្រាប់​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិ​នេះ​។​ជាមួយគ្នានេះ​រដ្ឋបាលខេត្ត​ក៏បាន​ធ្វើ​ណែនាំ​ដល់​គ្រប់​សមត្ថកិច្ច​ពាក់​ពន្ធ​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​រៀ​ប​ចំ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ​ទាំង​នៅ​បណ្តា​ឆ្នេរ​លើគោក​។​ឆ្នេរ​តាម​បណ្តា​កោះ​នានា​ដោយមាន​ក្រុម​ប្រចាំការ​ចាំ​ការ​២៤​ម៉ោង​ចាំ​ជួយ​ដោះស្រាយ រាល់ បញ្ហា​ដែល​កើតមាន​។​

​លោក​អភិបាលខេត្ត​បាន​និយាយ​ឱ្យដឹងទៀតថា​ផ្លូវ​ធ្វើដំណើរ​ចូលមកក្នុង​ក្រុងព្រះសីហនុ​ពេលនេះ​មិនមែន​មានតែ​តាមផ្លូវ​ជាតិ​លេខ​៤​មួយ​ខ្សែ​ដូច​មុន​នោះទេ​គឺមាន​ផ្លូវ​ថ្មី​ដូចជា​តាម​មហាវិថី​រាម​មហាវិថី​ជំទាវ​ម៉ៅ​និង​ផ្លូវ​សែន​ជ័យ​(​ម៉ា​រី​ណា​)​។​ដែល​កំពុង​សាងសង់​តែ​អាចធ្វើ​ដំណើរ​បាន​ទៅដល់​ឆ្នេរ​ទាំងអស់​(​អូ​ត្រេះ​១​អូរត្រេះ​២​ឈើទាល​១​និង​ឈើទាល​២)​និង​ភ្ជាប់​ជាមួយនឹង​បណ្តា​ផ្លូវ​នានា​នៅក្នុង​ក្រុង​តែម្តង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បិទ​ការធ្វើ​ចរាចរ​កំណាត់​...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

មន្ត្រី​ជំនាញ ទទូច​ជាថ្មី...

ដោយៈ សុ​ផានី​តា / កោះកុងៈ...

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...