ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖ត្រួតពិនិត្យចរាចរផ្លូវគោកជួបនិងឃាត់៣នាក់ទាក់ទិនប្រើប្រាស់និងរក្សាទុកសារាធាតុញៀន។ការឃាត់ធ្វើឡើងកាលពីថ្ងៃទី២២ខែមករាឆ្នាំ២០២០នៅវេលាម៉ោង១៦និង៣០នាទីពេលកម្លាំងចុះត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរផ្លូវគោគនៅចំណុចភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ ធិន ស៊ីនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថ្ងៃទី២៣ខែមករាថា៖ មុខសញ្ញាសង្ស័យ៣នាក់មានឈ្មោះ ១-ឈ្មោះ រឿយ នួន ភេទប្រុស អាយុ២៦ឆ្នាំ២-ឈ្មោះ សុខ ចិត្រា ភេទប្រុសអាយុ២២ឆ្នាំ៣ឈ្មោះអឿនចាន់ដារ៉ាភេទប្រុសអាយុ២៥ឆ្នាំពួកគេទាំងបីនាក់សព្វថ្ងៃរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកបន្តថា៖ត្រួតពិនិត្យរកឃើញម្សៅក្រាមសថ្លា១កូនថង់តូច និងថ្នាំគ្រាប់ពណ៌ក្រហមអក្សរ(Wy) ចំនួន១០គ្រាប់។ជនសង្ស័យទាំងបីនាក់ខាងលើត្រូវបានប្រគល់មកជំនាញនគរបាលប្រឆាំងគ្រឿងញៀនសួរនាំ ហើយបញ្ជូនទៅខេត្តតាមនិតិវិធីច្បាប់៕S/
រូបថត៖ត្រួតពិនិត្យចរាចរផ្លូវគោកជួបនិងឃាត់៣នាក់ទាក់ទិនប្រើប្រាស់និងរក្សាទុកសារាធាតុញៀន (រូប៖ ប,ជ័យ)