អត្តពលិកជនជាតិអង់គ្លេស ម្នាក់បានក្លាយជាជនទី១ដែលហ៊ានប្រថុយជីវិតហែលទឹកកាត់ក្រោមផ្ទាំងទឹកកកយក្សមួយនៅតំបន់អង់តាកទិក ដោយស្លៀកតែខោខ្លី និងគ្មានឧបករណ៍អុកស៊ីហ្សែន។
លោក ឡេវីស ផាហ្វ (Lewis Pugh) វ័យ ៥០ ឆ្នាំបានហក់ចូលទឹកត្រជាក់ដល់ឆ្អឹងខ្នងនៅប៉ូល ខាងត្បូង (South Pole) ដើម្បីហែលកាត់ក្រោមផ្ទាំងទឹកកកដែលគ្មានអ្នកណាហ៊ានសាកល្បង ពីមុនមក។
រូបភាពគួរឱ្យញាក់សាច់ទាំងនេះ បង្ហាញពីសកម្មភាពគាត់ដើរលុកតាមច្រកពណ៌ខៀវភ្លឺ នៅពីក្រោមផ្ទាំងទឹកកកដាច់ដែលធំបំផុតនៅលើភពផែនដីមុនពេលហែលឆ្លងឱ្យផុតផ្ទាំង ទឹកកកនេះដោយជោគជ័យ។
បុរសដែលមកពីក្រុងភ្លីម៉ៅស៍ (Plymouth) តំបន់ដឺវ៉ុន (Devon) រូបនេះបានហែលរយៈពេល ដល់ទៅ៨នាទីក្នុងទឹកដែលមានកម្រិតសីតុណ្ហភាពលើសូន្យតែបន្តិចនេះកាលពីថ្ងៃច័ន្ទ ទី២០ ខែមករា៕ ប្រែសម្រួលៈខុម







