​ប្រកា​រហាម​១២​យ៉ាង​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​២០២០

ដោយ​៖​ដេប៉ូ​/ភ្នំពេញ​៖​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ជនជាតិ​ចិន​តែងមាន​ត្រណម​ផ្សេងៗ​តាំងពី​បុរាណកាល​មក​។​ក្រៅពីនេះ​ជនជាតិ​ចិន​ក៏​តែង​មានជំនឿថា​ការសម្អាត​ផ្ទះសម្បែង​និង​ការ​បោស​សំរាម​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​នោះ​តែង​នាំឱ្យ​ជោគ​សំណាង ប្រាក់កាស ហូរ​ធ្លាយ​ចេញពីផ្ទះ​ផងដែរ​។​

​ខាងក្រោម​នេះ​ជា​ប្រការ​ត្រណម​១២​យ៉ាង​សំរាប់​ហាមឃាត់​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​២០២០​នេះ​៖១,​ហាម​ធ្វើការ​សម្អាត​ផ្ទះសម្បែង​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​ជនជាតិ​ចិន​មានជំនឿថា​ការធ្វើ​សម្អាត​ផ្អះ​សម្បែង​និង​ចោល​សំរាម​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​នោះ​ជាការ​បោស​យក​ជោគ​លាភ​ប្រាក់កាស​ចេញពីផ្ទះ​។​

ដោយសារ​ត្រណម​បែបនេះហើយ​ទើប​ជនជាតិ​ចិន​មាន​ទម្លាប់​ធ្វើការ​សម្អាត​ផ្តះ​សម្បែង​មុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​មកដល់​។​ក្នុងនេះ​មាន​ទាំង​ការជួសជុល​ផ្ទះសម្បែង​លាបថ្នាំ​ថ្មី​និង​ធ្វើការ​សម្អាតផ្ទះ​ឱ្យ​ស្អាតបាត​ដើម្បី​ទទួល​ឆ្នាំ​ថ្មី​មកដល់​ដែល​គេ​ជឿថា​នឹង​នាំ​ជោគ​សំណាង​មក​តាម​នោះ​ផងដែរ​។​

២,​ហាម​កក់សក់​ឬ​កាត់សក់​ជនជាតិ​ចិន​មិន​និយម​ចូលចិត្ត​កក់សក់​ឬ​កាត់សក់​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ឬ​អ្នកខ្លះ​ថែមទាំង​មិន​កក់សក់​ចំនួន​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ​ទៀតផង​។​ទាំងនេះ​ដោយសារ​ថា​ពាក្យ​សក់​គេ​មានជំនឿថា​នាំមក​នូវ​ជោគ​សំណាង​។​ម្ល៉ោះហើយ​ទើប​គេ​មានជំនឿថា​បើ​មានការ​កាត់សក់​ឬ​កក់សក់​ក្នុងអំឡុង​បុណ្យចូលឆ្នាំថ្មី​នឹង​នាំឱ្យ​បាត់បង់​ជោគ​សំណាង​ទៅជា​មួយ​។​

៣,​ហាម​និយាយ​អាសអាភាស​និង​ឈ្លោះទាស់ទែង​គ្នា​ក្នុងអំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ជនជាតិ​ចិន​តែង​ផ្អាក​និយាយ​រឿង​អាសអាភាស​និង​ក្រៅពីនេះ​គេ​ក៏មាន​ត្រណម​មិន​និយាយ​ដល់​រឿង​មិនល្អ​ក្នុងថ្ងៃនេះ​។​ដូចជា​សេចក្តីស្លាប់​ឬ​ខ្មោច​ដោយសារ​ថា​ការនិយាយ​រឿង​មិនល្អ​ក្នុងថ្ងៃនេះ​នឹង​នាំ​ជោគ​សំណាងអាក្រក់​ពេញ​មួយឆ្នាំ​។​

​ក្រៅពីនេះ​គេ​ក៏​មិន​និយាយ​ដល់​លេខ​៤​ដោយសារ​ថា​លេខ​នេះ​ក្នុង​ភាសា​ចិន​បញ្ចេញ​សំឡេង​ស្រដៀង​គ្នា​នឹង​ពាក្យ​ស្លាប់​។​ហេតុនេះ​គ្រប់គ្នា​ទើប​ចៀសវាង​និយាយ​ពាក្យ​នេះ​ណាស់​។​៤,​ហាម​បរិភោគ​បប​សាម​ចូក​និង​សាច់សត្វ​ជនជាតិ​ចិន​តែងតែ​មិន​បរិភោគ​បបរសាមចូក​ក្នុងពេល​ព្រឹក​នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ដោយសារ​គេ​មានជំនឿថា​អ្នកក្រ​តែង​បរិភោគ​បបរសាមចូក​ក្នុងពេល​ព្រឹក​។​

​ហេតុនេះ​ការបរិភោគ​បបរសាមចូក​ក្នុងពេល​ព្រឹក​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​នាំឱ្យ​រាំងស្ទះ​ដល់​ជោគ​លាភ​ចូលមក​។​ក្រៅពីនេះ​គេ​ក៏​មិន​បរិភោគ​សាច់សត្វ​ផងដែរ​ដោយសារ​ថា​អ្នក​មានបុណ្យ​បារមី​ដែល​ចុះមក​ក្នុង​ពេលព្រឹក​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​មិន​បរិភោគ​សាច់សត្វ​ឡើយ​។​៥,​ហាម​បោកគក់​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ជន​ជាតិចិន​មានជំនឿថា​ទេវតា​នាំ​កំណើត​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​នឹង​ចុះមក​ហេតុនេះ​បើ​យើង​បោកគក់​សម្លៀកបំពាក់​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រៀប​ដូច​ការ​គេចវេស​ឬ​មិន​ចង់​ជួប​ទេវតា​ផ្តល់កំណើត​មកឱ្យ​។​

៦,​ហាម​ស្លៀកពាក់​ឈុត​ព៌​ណស​ឬ​ខ្មៅ​សម្លៀកបំពាក់​ពណ៌​ស​ឬ​ខ្មៅ​ជាការ​បញ្ជាក់​ដល់​សេចក្តីស្លាប់ ដូចនេះ​ការ​ស្លៀកពាក់​ស​ឬ​ខ្មៅ​ក្នុងថ្ងៃនេះ​នឹង​នាំ​ជោគ​សំណាងអាក្រក់​។​ទោះបីយ៉ាងណា​សម្រាប់​សម្លៀក​បំពាក់​ដែល​គេ​ជឿថា​នាំមក​ជោគ​សំណាង​នោះ​គឺ​ពណ៌​ក្រហម​ហេតុនេះ​រៀងរាល់​បុណ្យចូលឆ្នាំថ្មី​គេ​និយម​ស្លៀកពាក់​ពណ៌​ក្រហម​បំផុត​។​

៧,​ហាម​ខ្ចីលុយ​ជំនឿ​មួយ​របស់​ជនជាតិ​ចិន​គឺ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​គេ​មិនឱ្យ​ខ្ចី​ប្រាក់កាស​ឡើយ​ព្រោះថា​ការខ្ចីប្រាក់​ក្នុងថ្ងៃនេះ​នឹងធ្វើ​ឱ្យមាន​អ្នក​ខ្ចីលុយ​ពេញ​មួយឆ្នាំ​ឬ​ហៅថា​សំណាង​មិនល្អ​ដល់​ពួកគេ​ឡើយ​។​ក្រៅពី​ខ្ចី​ប្រាក់កាស​ឬ​ខ្ចី​របស់​ដទៃទៀត​ជនជាតិ​ចិន​ខ្លះ​ក៏មាន​ជំនឿ​មិនឱ្យ​ខ្ចី​ដូចគ្នា ។​៨,​ហាម​ធ្វើ​របស់​បែកបាក់​ជនជាតិ​ចិន​មានជំនឿថា​ការធ្វើ​របស់​បែកបាក់​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​នឹងធ្វើ​បាត់​ជោគ​សំណាង​និង​ពិសេស​ធ្វើឱ្យ​នាំ​ជោគ​អាក្រក់​ចូលមក​វិញ​។​៩,​ហាម​ទិញ​ស្បែកជើង​ថ្មី

​ក្រៅពី​មាន​ជំនឿ​ខាងលើ​ជនជាតិ​ចិន​ក៏​តែង​មិន​ទិញ​ស្បែកជើង​ថ្មី​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ផងដែរ​ដោយសារ​ថា​ក្នុង​ភាសា​ចិន​ស្បែកជើង​មាន​សំឡេង​ថា​Hai​ដែល​ពាក្យ​Hai​នេះ​មាន​សំឡេង​ស្រដៀង​នឹង​ការដកដង្ហើម​ដែល​ជនជាតិ​ចិន​មានជំនឿថា​ជា​និម្មិត​រូប​នៃ​ការចាប់ផ្តើម​ឆ្នាំ​ថ្មី​មិនល្អ​។​១០,​ហាម​យំ​ជនជាតិ​ចិន​មានជំនឿថា​បើសិន​យំ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​នឹងធ្វើ​ឱ្យ​ជួប​រឿង​មិនល្អ​និង​ខូចចិត្ត​ពេញ​មួយឆ្នាំ​។​

១១,​ហាម​ប្រើ​របស់​មុត​ក្នុងថ្ងៃនេះ​គេ​ក៏​ហាម​ប្រើ​កាំបិត​និង​របស់​មុត​ផ្សេងៗ​ពីព្រោះថា​ការប្រើ​កាត់​របស់​ឬ​កាត់​អ្វីមួយ​ប្រៀប​ដូច​កាត់​ជោគ​លាភ​ចេញ​ដូចគ្នា​។​១២,​ហាម​ចូល​បន្ទប់​អ្នកដទៃ​ការចូល​បន្ទប់​អ្នកដទៃ​ក្នុងថ្ងៃនេះ​ក៏​គេ​មាន​ត្រណម​ផងដែរ​ដោយសារ​ថា​វា​នាំមក​នូវ​ជោគ​សំណាងអាក្រក់​។​ហេតុនេះ​បើ​មិនមាន​ភាពចាំបាច់​ទេ​គេ​មិន​ចូល​បន្ទប់​អ្នកដទៃ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​សោះឡើយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ម៉ាឡេស៊ី​តំរូវអោយ​និយោជក​...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...

សមត្ថកិច្ច ឃាត់ខ្លួន​ជនសង...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ក...

ដោយៈ ស​រិ​ទ្ធ / ត្បូងឃ្មុ...

ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​...

ដោយ​: ជា សីហ​:/​ភ្នំពេញ​:...