Home ព័ត៌មានអន្តរជាតិ ស្ត្រីនៅឈីកាហ...

ស្ត្រីនៅឈីកាហ្គោគឺជាអ្នកជំងឺអាម៉េរិកទី២ឆ្លងវីរុសកូរ៉ូណាពីចិន

ក្រុមមន្ត្រីសុខាភិបាលបានប្រកាសកាលពីថ្ងៃសុក្រទី២៤មករាថា ស្ត្រីនៅឈីកាហ្គោម្នាក់បានក្លាយជាអ្នកជំងឺអាម៉េរិកទី ២ ដែលគេធ្វើរោគវិនិច្ឆ័យឃើញមានវីរុសថ្មីដ៏គ្រោះថ្នាក់ពីប្រទេសចិន។

ស្ត្រីអាយុ ៦០ ឆ្នាំបានវិលត្រឡប់ពីប្រទេសចិនវិញនៅថ្ងៃទី ១៣ ខែមករា ដោយមិនបានបង្ហាញរោគសញ្ញានៃជំងឺអ្វីនោះឡើយ ប៉ុន្តែ ៣ ឬ ៤ ថ្ងៃក្រោយមក គាត់បានតេទូរស័ព្ទទៅគ្រូពេទ្យដើម្បីរាយការណ៍ថាគាត់ឈឺ។

វេជ្ជបណ្ឌិត អាលីសុន អាវ៉ាឌី ស្នងការសុខភាពសាធារណៈនៃទីក្រុងឈីកាហ្គោបាននិយាយថា អ្នកជំងឺមានសុខភាពល្អ ហើយនៅបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ “ជាពិសេសសម្រាប់ការគ្រប់គ្រងការឆ្លងរាលដាល”។

កាលពីដើមសប្តាហ៍នេះ បុរសអាយុខ្ទង់ ៣០ ឆ្នាំម្នាក់នៅរដ្ឋវ៉ាស៊ីនតោន បានក្លាយជាអ្នកជំងឺអាម៉េរិកដំបូងគេ ដែលធ្វើរោគវិនិច្ឆ័យឃើញវីរុសកូរ៉ូណា បន្ទាប់ពីវិលត្រឡប់ពីដំណើរកម្សាន្តទៅកាន់ចំណុចកណ្តាលនៃការផ្ទុះមេរោគនេះនៅប្រទេសចិន។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរំពឹងថាជនជាតិអាម៉េរិកជាច្រើននាក់ទៀតនឹងធ្វើរោគវិនិច្ឆ័យឃើញមានវីរុសកូរ៉ូណានៅប៉ុន្មានថ្ងៃខាងមុខទៀត ខណៈចំនួនករណីដែលបានបញ្ជាក់ទូទាំងពិភពលោកបានកើនដល់ ៨៥០ នាក់ហើយ។

វីរុសនេះអាចបណ្តាលឱ្យក្តៅខ្លួន ក្អក ដកដង្ហើមខ្លី និង រលាកសួត។ វាជាសមាជិកនៃក្រុមគ្រួសារវីរុសរលាកសួត និងជាបងប្អូនជីដូនមួយជិតស្និទ្ធនឹងវីរុសសា និង វីរុសមឺស (MERS) ដែលបានឆ្លងរាលដាលនាពេលកន្លងទៅ៕ ដោយ៖ កញ្ញាដាលីស

វេជ្ជបណ្ឌិត អាលីសុន អាវ៉ាឌី ស្នងការសុខភាពសាធារណៈនៃទីក្រុងឈីកាហ្គោបាននិយាយថា អ្នកជំងឺមានសុខភាពល្អ ហើយនៅបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ “ជាពិសេសសម្រាប់ការគ្រប់គ្រងការឆ្លងរាលដាល”

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...