• ក្របខណ្ឌអេស្ប៉ាញ La Liga រដូវកាល២០១៩ / ២០២០
(19:00) Espanyol vs Ath.Bilbao
(22:00) Valencia vs Barcelona
(00:30) Alaves vs Villarreal
(03:00) Sevilla vs Granada
គូល្អប្រចាំសប្តាហ៍
Valencia Vs Barcelona
ក្រុម Barcelona កំពុងឈរនៅលើកំពូលតារាងក្របខណ្ឌ La Liga ដោយមានពិន្ទុដូចក្រុម លេខរៀងទី២ Real Madrid ដែរ ដែលនឹងត្រូវប្រកួតនៅថ្ងៃអាទិត្យ។
ក្រុម Barcelona មានឱកាសនាំមុខដាច់៣ ពិន្ទុនៅពេលពួកគេធ្វើដំណើរទៅទឹកដីរបស់ក្រុម Valencia ដែលឈរនៅលេខរៀងទី៧។ ក្រុម Barcelona មិនទាន់ស្គាល់ពាក្យថា ចាញ់នៅ ឡើយទេនៅក្នុង៩ប្រកួតចុងក្រោយក្នុងលីក ប៉ុន្តែបានត្រឹមស្មើប្រកួត៣ក្នុង៥ប្រកួតចុងក្រោយ។
ប៉ុន្តែក្រុមនេះយកឈ្នះក្រុម Granada ១-០ ថ្មីៗនេះក្នុងទឹកដី ហើយកីឡាករ លីអូណេល ម៉េសស៊ី (Lionel Messi) ជួយក្រុមរកបាន៣ពិន្ទុ។ ទម្រង់លេងក្រៅទឹកដី របស់ក្រុម Barcelona បានត្រឹមស្មើ២ប្រកួតចុងក្រោយ គឺស្មើ ២-២ទោះបីជាយ៉ាងណាក្រុមនេះអាចរកបាន៨ពិន្ទុ ក្នុង៤ប្រកួតចុងក្រោយក្រៅទឹកដី។
ចំណែកក្រុម Valencia ឈរនៅលេខរៀងទី៧ ហើយកំពុងប្រជែងយកកៅអីក្នុងក្របខណ្ឌ Europa League ប៉ុន្តែនៅខ្វះ៤ពិន្ទុសម្រាប់កៅអីនៅក្របខណ្ឌឆេមពានលីក។ ក្រុមនេះមាន ទម្រង់លេងមិនសូវល្អទេ ឈានជើងចូលរួមការប្រកួតនេះដោយទើបនឹងឈ្នះពីរប្រកួត ក្នុងចំណោម៧ប្រកួតចុងក្រោយក្នុងលីក។
ជ័យជម្នះរបស់ក្រុមនេះកើតឡើងលើក្រុម Eibar ក្នុងទឹកដីនៅក្របខណ្ឌ La Liga និងឈ្នះក្រុម UD Logrofes នៅក្របខណ្ឌ Copa del Rey កាលពីយប់ថ្ងៃពុធ។ ក្រុម Valencia ចាញ់ក្រុម Real Madrid នៅក្របខណ្ឌ Spanish Super Cup និងចាញ់ក្រុម Mallorca ៤-១ ផងដែរនៅក្របខណ្ឌ La Liga ។
ក្រុម Valencia លេង១១ប្រកួតក្នុងលីកដោយមិនទាន់ស្គាល់បរាជ័យនៅឡើយទេ ហើយឈ្នះ បីប្រកួតក្នុងចំណោម៤ប្រកួតចុងក្រោយ ។ ចាំមើលថា តើក្រុមណាមួយធ្វើបានល្អជាង នៅរាត្រីថ្ងៃសៅរ៍នេះ៕
ទស្សន៖ Valencia 2-3 Barceloa
• ក្របខណ្ឌអ៊ីតាលី Serie A រដូវកាល២០១៩ / ២០២០
(21:00) Spal vs Bologna
(00:00) Fiorentina vs Genoa
(02:45) Torino vs Atalanta
គូល្អប្រចាំសប្តាហ៍
Torino vs Atalanta
ក្រុម Torino និងក្រុម Atalanta នឹងប្រឈមមុខដាក់គ្នានៅពហុកីឡាដ្ឋាន Stadio Olimpico Grande Torino ជាអ្វីដែលគេរំពឹងថា ជាការប្រកួតដ៏ជក់ចិត្តបំផុតនៅរាត្រីថ្ងៃសៅរ៍នេះ។
ក្រុម Torino ចង់ប៉ះប៉ូវនូវបរាជ័យ ២-១ ដោយសារក្រុម Sassuolo ប៉ុន្តែពួកគេននឹងត្រូវធ្វើ ការងារធ្ងន់បន្តិចហើយក្នុងជំនួបនេះ។ ក្រុម Torino ច្រើនតែមានការពិបាកក្នុងការប្រកួត ជាមួយក្រុមកំពូលតារាង ដូច្នេះការយកឈ្នះក្នុងទឹកដីដូចជាមិនសូវមានសង្ឃឹមប៉ុន្មានទេ។
ចំណែក្រុម Atalanta វិញមានបំណងចង់តំណាងឲ្យក្រុមអ៊ីតាលីនៅក្របខណ្ឌឆេមពានលីក ក្នុងពីររដូវកាលជាប់គ្នា ហើយដោយសារតែទម្រង់លេងបច្ចុប្បន្នរបស់ខ្លួន យើងជឿថា ក្រុមនេះអាចនឹងធ្វើបានល្អ។
ពេលក្រុមទាំងពីរជួបគ្នានៅពហុកីឡាដ្ឋាន Bergamo កាលពីដើមរដូវកាលនេះ ក្រុម Torino បានយកឈ្នះក្រុម Atalanta ៣-២ មានន័យថា ក្រុមភ្ញៀវពិតជាស្រេកឃ្លានចង់សងសឹក។
ចាំមើលថា តើក្រុមណាមួយមានសំណាងរកបាន៣ពិន្ទុនៅរាត្រីថ្ងៃសៅរ៍នេះ៕
ទស្សន៖ Torino 1-2 Atalanta
• ក្របខណ្ឌអាល្លឺម៉ង់ Bundesliga រដូវកាល២០១៩ / ២០២០
(21:30) Borussia Monchengladbach vs FSV Mainz 05
(21:30) Frankfurt vs RB Leipzig
(21:30) Freiburg vs Paderborn 07
(21:30) Union Berlin vs Augsburg
(21:30) Wolfsburg vs Hertha Berlin
(00:30) B. Munchen vs Schalke 04
គូល្អប្រចាំសប្តាហ៍
Bayern Munich vs Schalke
ក្រុម Bayern Munich ចាប់ផ្តើមវិលទៅរកទម្រង់លេងកំពូលរបស់ខ្លួនវិញហើយនិងឈរនៅលេខរៀងទី២នៅលើតារាងក្របខណ្ឌ Bundesliga ។
ក្រុមនេះទំនងជាឈ្នះការប្រកួតជាលើកទី៥ របស់ខ្លួន នៅពេលពួកគេទទួលភ្ញៀវ Schalke 04 ដែលឈរនៅលេខរៀងទី៥នៅលើតារាងពិន្ទុ និងចាញ់ក្រុម Bayern Munich ត្រឹម៣ពិន្ទុ ប៉ុណ្ណោះ។
ក្រុម Bayern ចាប់ផ្តើមដោយយឺតយ៉ាវនៅរដូវកាលនេះ ហើយវាប្រហាក់ប្រហែលនឹងរដូវកាល មុនដែរ។ អំឡុងពេលនោះពួកគេបានប្រឹងប្រែងវាយបករហូតដល់លើកពានជើងឯក ហើយមើលទៅពួកគេអាចនឹងធ្វើបានល្អជាថ្មីទៀតនៅរដូវកាលនេះ។
ក្រុម Bayern ចាញ់ក្រុមនាំមុខ Leipzig ត្រឹមតែ៤ពិន្ទុប៉ុណ្ណោះ។ ក្រុម Bayern ឈ្នះ៤ប្រកួត ចុងក្រោយ ហើយចាប់ផ្តើមរកបានគ្រាប់បាល់ច្រើនដូចមុនទៀតហើយ ដោយរកបាន ១៥គ្រាប់និងរបូត២គ្រាប់។
ទម្រង់លេងក្នុងទឹកដី ក្រុម Bayern រកបានជ័យជម្នះ៤លើកក្នុង៥ប្រកួតចុងក្រោយនិងរកបាន ១៥គ្រាប់។ ចំណែកក្រុម Schalke នៅក្រៅកៅអីក្របខណ្ឌឆេមពានលីកដោយសារចំនួនគ្រាប់ បាល់តិចជាងប៉ុណ្ណោះ។
ពីរប្រកួតក្នុងចំណោម៥ប្រកួតចុងក្រោយ ក្រុមនេះឈ្នះ ប៉ុន្តែស្មើ២ក្នុងបីប្រកួតចុងក្រោយ។ ទម្រង់លេងក្រៅទឹកដីរបស់ក្រុមនេះមិនសូវជាល្អទេ ហើយទើបនឹងរកបាន១ពិន្ទុក្នុងពីរ ប្រកួតចុងក្រោយនៅក្របខណ្ឌ Bundesliga ។
ក្រុមនេះចាញ់ក្រុម Bayer Leverkusen ២-១ ហើយប្រកួតស្មើ ១-១ ជាមួយក្រុម Wolfsburg ដោយរបូតគ្រាប់បាល់ខណ:នៅសល់ ១០នាទីចុងក្រោយ។ ទម្រង់លេងរបស់ក្រុម Munich ពិតជាបង្កការភ័យខ្លាចដល់គូប្រកួត ហើយពួកគេអាចនឹងឈ្នះការប្រកួតនេះ។
ចាំមើលថា តើ ក្រុម Schalke ធ្វើបានល្អប៉ុណ្ណានៅពេលជួបក្រុម Bayernនៅរាត្រីថ្ងៃសៅរ៍ នេះ៕ ប្រែសម្រួលៈ ពិសិដ្ឋ
ទស្សន៖ Bayern Munich 3-2 Schalke
• ក្របខណ្ឌបារាំង Ligue 1 រដូវកាល ២០១៩/២០២០
(23:30) Marseille vs Angers
(02:00) Brestois vs Amiens
(02:00) Monaco vs Strasbourg
(02:00) Montpellier vs Dijon
(02:00) Reims vs Metz
(02:00) Saint Etienne vs Nimes