ក្រុមមន្ត្រីតួកគីបាននិយាយថារញ្ជួយដីកម្លាំង៦,៨ រិច្ឆទ័របានកើតឡើងកាលពីថ្ងៃសុក្រទី២៤មករានៅតំបន់ភាគខាងកើតនៃប្រទេសតួកគី ដោយបានសម្លាប់មនុស្សយ៉ាងតិចណាស់ចំនួន១៨ នាក់និងរងរបួសជាង៥០០នាក់ ហើយមនុស្ស៣០ នាក់បានជាប់នៅក្នុងគំនរបាក់បែកនៃអគារជាច្រើនដែលបានដួលរលំ។
ក្រុមអ្នកសង្គ្រោះត្រូវបានបញ្ជូនទៅខេត្តអេឡាហ្សីក ជាទីដែលរញ្ជួយដីនេះបានកើតឡើង ។ មនុស្សរាប់រយនាក់បានក្លាយជាជនគ្មានទីជម្រក ដោយសារផ្ទះជាច្រើនបានខូចខាត។ មនុស្សជិត៣០នាក់ត្រូវបានគេជឿថាបានជាប់ខាងក្នុងអគាររលំបែកបែក។
រដ្ឋមន្ត្រីសុខាភិបាល បាននិយាយថា មនុស្ស១៣នាក់បានស្លាប់នៅខេត្តអេឡាហ្សីកនិងមនុស្ស៥នាក់ផ្សេងទៀតបានស្លាប់ផងដែរនៅខេត្តម៉ាឡាតយ៉ាដែលជាខេត្តជិតខាងគ្នានេះ។
មនុស្សរុបចំនួន៥៥៣នាក់បានរងរបួស ហើយអគារចំនួន៣០ បានរលំបាក់នៅក្នុងខេត្តទាំង២នេះ៕ដោយៈសុខា/sn
មនុស្សជិត៣០នាក់ត្រូវបានគេជឿថាបានជាប់ខាងក្នុងអគាររលំបែកបែកក្រោយរញ្ជួយដីកាលពីយប់ថ្ងៃសុក្រ