Home ព័ត៌មានអន្តរជាតិ ពួកឧទ្ទាមស៊ូដ...

ពួកឧទ្ទាមស៊ូដង់ចុះកិច្ចព្រមព្រៀងស្តីពីការចែកអំណាច ដី និងសន្តិសុខ

សម្ព័ន្ធក្រុមឧទ្ទាមចំនួន ៩ មកពីតំបន់ជម្លោះពីរនៅស៊ូដង់កាលពីថ្ងៃសុក្រទី២៤មករាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមជាមួយរដ្ឋាភិបាល បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនសប្តាហ៍នៅក្នុងជំហានដ៏សំខាន់ឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ។

កិច្ចចរចាសន្តិភាពបានចាប់ផ្តើមកាលពីខែតុលានៅក្នុងប្រទេសស៊ូដង់ខាងត្បូងនិងមានគោលបំណងបញ្ចប់ជម្លោះនៅតំបន់ដាហ្វួរ តំបន់ទន្លេនីលខៀវ និងតំបន់កូដូហ្វានខាងត្បូង កន្លែងដែលក្រុមឧទ្ទាមជាច្រើនក្រុមបានបើកយុទ្ធនាការប្រយុទ្ធបង្ហូរឈាមប្រឆាំងនឹងការដកហូតសិទ្ធិសេរីភាពដោយរដ្ឋាភិបាលក្រុងខាទុម ក្រោមការដឹកនាំរបស់ប្រធានាធិបតីអូម៉ា អាល់បាសៀរ ដែលគេទម្លាក់ពីអំណាច។

កិច្ចព្រមព្រៀងចុងក្រោយបំផុតនេះគឺគ្របដណ្តប់លើបញ្ហាសំខាន់ៗជុំវិញដីធ្លី ការផ្តល់សិទ្ធិឱ្យអាជ្ញាធរមូលដ្ឋានបង្កើតច្បាប់ដោយខ្លួនឯង ការចែកអំណាច និង ការបង្កើតកងទ័ពជាតិរួបរួមមួយ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយក្រុមឧទ្ទាមនានាមកពីតំបន់ទន្លេនីលខៀវនិងតំបន់ដាហ្វួរ ទោះយ៉ាងណាក្រុមឧទ្ទាមមកពីតំបន់កូដូហ្វានខាងត្បូង ដែលកំពុងទាមទាររដ្ឋស្វយ័តមួយ មិនបានចុះហត្ថលេខាទេ ព្រោះពួកគេទាមទារលក្ខខណ្ឌច្រើនបន្ថែមទៀត។

លោក អាលហាឌី អ៊ីឌ្រីស ប្រធានសម្ព័ន្ធរណសិរ្សបដិវត្តន៍ស៊ូដង់ បាននិយាយថា “ជាមួយនឹងកិច្ចព្រមព្រៀងនេះ គឺមានសេចក្តីលម្អិតជាច្រើនរួមទាំងបញ្ហាដីធ្លីដែលត្រូវបានដោះស្រាយ”។

លោកបាននិយាយថាកិច្ចព្រមព្រៀងនេះក៏បានដោះស្រាយនីតិប្បញ្ញត្តិសម្រាប់តំបន់ទាំងពីរនិងផ្តល់ឱ្យពួកគេនូវឱកាសដើម្បីបង្កើតច្បាប់របស់ពួកគេនិងគ្រប់គ្រងបញ្ហាក្នុងតំបន់ផងដែរ។

បញ្ហាដីធ្លីគឺចង់សំដៅទៅលើកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសដែលបានចុះហត្ថលេខានៅក្រោមការដឹកនាំរបស់លោកបាសៀរ ដែលផ្តល់ឱ្យវិនិយោគិនជួលដីមានជីជាតិរយៈពេល ១០០ ឆ្នាំ។ កិច្ចព្រមព្រៀងនោះត្រូវបានលុបចោល ហើយការជួលនឹងត្រូវបន្ថយមកនៅតិចជាង ២០ ឆ្នាំ៕ ដោយ៖ កញ្ញាដាលីស

ពួកឧទ្ទាម៩ក្រុមមកពីតំបន់ដាហ្វួរនិងតំបន់ទន្លេនីលខៀវ ចុះកិច្ចព្រមព្រៀងបឋមជាមួយរដ្ឋាភិបាលកាលពីថ្ងៃសុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ផ្អាក​ដំណើរការ​សាលារៀន​អន...

ដោយ​:​សុផល​/​ភ្នំពេញ​: ក្...

សម័យ​ប្រឡង​ឌី​ប្លូ​មនៅ​ថ្...

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​មន...

បញ្ចូលសមាជិកបក្សជាង១០០នាក...

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:...

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...