ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺៈផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់នៅភូមិត្រាចកោងឃុំយុទ្ធសាមគ្គីស្រុកឧដុង្គខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង២និង១០នាទីទាបភ្លឺចូលថ្ងៃទី២៥ខែមករាឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកឧដុង្គបានឱ្យដឹងថាផ្ទះដែលត្រូវអគ្គិភ័យឆេះអស់នោះមានម្ចាស់ឈ្មោះភុន ភ័ក្ត្រ ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅក្នុងភូមិត្រាចកោងឃុំយុទ្ធសាមគ្គីស្រុកឧដុង្គ។ដែមានទំហំទទឹង៧ម៉ែត្រនិងបណ្តោយ៨ម៉ែត្រសង់អំពីឈើជញ្ជាំងក្តារដំបូលប្រក់សង្ក័សីត្រូវបានឆេះទាំងស្រុង។ប្រភពបានបន្តថាអគ្គិភ័យដែលបានឆាបឆេះផ្ទះនេះសម្ភារៈប្រើប្រាស់មួយចំនួនត្រូវឆេះយកមិនទាន់។
មូលហេតុបណ្តាលមកពីទុស្សេចរន្តអគ្គិសនីនៅខាងលើផ្ទះម្ចាស់ដេកខាងក្រោមឆេះខាងលើអស់ទើបដឹង៕S/