Home ព័ត៌មានជាតិ សន្តិសុខ ​នៅ​ស្រុក​ភ្ន...

​នៅ​ស្រុក​ភ្នំស្រួច​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ស្លាប់​ពីរ​នាក់​

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ពីរ​នាក់​នៅក្នុង​ថ្លុកឈាម​នៅតាម​ផ្លូវ​កៅស៊ូ​ស្ថិតនៅ​ភូមិ​ប្រាសាទ​ឃុំ​មហា​សាំង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​ឃុំ​មហា​សាំង​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ពីរ​នាក់​១,​មានឈ្មោះ វណ្ណា​អាយុ​២៥​ឆ្នាំ​។​២,​ឈ្មោះ​ហុន​អាយុ​២៧​ឆ្នាំ​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ព្រៃ​ឬ​ស្សី​ឃុំ​ជាំ​សង្កែ​ស្រុក​ភ្នំស្រួច​។​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដា​សេ​១២៥​សេរី​២០១៨​ពណ៌​ខ្មៅ​ពាក់​ផ្លាក​កំពង់ស្ពឺ​1M4068​។​ចំណែក​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​។​

​ប្រភព​បាន​បន្តថា​ក្រោយពី​រថយន្តបុក​ម៉ូតូ​ហើយ​កិន​អ្នកបើកបរ​រថយន្ត​បាន​បន្ថែម​ល្បឿន​រត់​គេចខ្លួនបាត់​។​សព​ជនរងគ្រោះ​ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ម៉ូតូ​ជនរងគ្រោះ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុ​ភ្នំស្រួច​ហើយ​ជំនាញ​បន្ត​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​តាម​នីតិវិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ទឹកចិត្ត​កម្ពុជា​! ម៉ាស​ព...

ដោយៈ ម៉េង​ឆៃ​ គេ​នៅចាំ​ម...

ក្រសួង​អប់រំ​ដាក់ចេញ​គោលក...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ ក្រ...

ស្លាក​សញ្ញា​ថ្មី​«​រូប​បក...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

រដ្ឋមន្ត្រីការបរទេស​ចិន​ន...

​ប្រែ​សម្រួលៈ​វាសនា​/​តូ​...