ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ ក្រុមយុវជនកីឡាតេក្វាន់ដូ WT (World Taekwondo) ជនជាតិកូរ៉េខាង ត្បូង មកពី World Taekwondo Peace Corp ចំនួន ៨ នាក់ មកបំពេញបេសកកម្ម នៅប្រទេសកម្ពុជា រយៈពេល ១ ខែពេញ ចាប់ផ្តើមពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងការជួយអភិឌ្ឍវិស័យកីឡា តេក្វាន់ដូ WT ចំនួន ៦ រាជធានី ខេត្ត ។
សម្រាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ក្រុមយុវជនកីឡា តេក្វាន់ដូ WT និងកម្ពុជា ដឹកនាំដោយ គ្រូ ឆយ យ៉ុងសុក ទៅបំពេញបេសកកម្ម នៅខេត្តបាត់ដំបូង ក្នុងនោះ មានបើកវគ្គបំប៉នដល់គ្រូអាជ្ញាកណ្តាល ព្រមទាំងធ្វើការហ្វឹកហាត់បច្ចេកទេស លើវិញ្ញាសាសម្តែងមេគុន ដល់ក្លិបនៅទីនោះ។ ក្រោយពីបញ្ចប់ ក៏បន្តបំពេញបេសកកម្ម ទៅខេត្តប៉ោយប៉ែត ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ធ្វើការហ្វឹកហាត់ដូចគ្នា។
ចំណែកខេត្តសៀមរាប ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ វគ្គបំប៉នដល់គ្រូអាជ្ញាកណ្តាល ព្រមទាំងធ្វើការហ្វឹកហាត់ បច្ចេកទេស លើវិញ្ញាសាសម្តែងមេគុន ដោយខេត្ត មានកីឡាករ -កីឡាការិនី ច្រើនជាងគេ ប្រហែល ២០០ នាក់។
ចំពោះវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ខេត្តកំពង់ចាម និងខេត្តព្រៃវែង នឹងចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ៕v