Home ព័ត៌មានអន្តរជាតិ វីរុសកូរ៉ូណាធ...

វីរុសកូរ៉ូណាធ្វើឱ្យការផ្គត់ផ្គង់ម៉ាសនៅអាស៊ីអស់ពីស្តុក

ម៉ាសមុខនិងស្រោមដៃបានក្លាយជារបស់ប្រើចាំបាច់ត្រូវតែមានដាច់ខាតចាប់ពីហុងកុងរហូតដល់ជប៉ុន ខណៈវីរុសមរណាបានរាលដាលទូទាំងអាស៊ី។ ឥឡូវបញ្ហាតែមួយគត់គឺធ្វើម៉េចទិញម៉ាសមុខឱ្យបាន។

ឱសថស្ថានទូទាំងហុងកុងបានលក់ម៉ាសមុខដាច់អស់ពីស្តុក ដោយញ៉ាំងឱ្យអាជ្ញាធរចេញមុខនិយាយថា ម៉ាសច្រើនទៀតនឹងមកដល់នៅសប្តាហ៍ក្រោយ។ តៃវ៉ាន់ហាមនាំចេញម៉ាសនៅខែក្រោយដើម្បីធានាការផ្គត់ផ្គង់គ្រប់គ្រាន់នៅក្នុងស្រុក។ ក្នុងទីក្រុងម៉ាកាវ អាជ្ញាធរនិយាយថា ការលក់នឹងរឹតត្បិតត្រឹម ១០ ម៉ាសប៉ុណ្ណោះចំពោះអ្នកស្រុកឬភ្ញៀវដែលមានអត្តសញ្ញាណប័ណ្ណសុពលភាព។

ការលាងដៃជាប្រចាំ ការគ្របមុខមាត់ និង ការចៀសវាងហ្វូងមនុស្សកកកុញ បានក្លាយជាការការពារខ្លួនដ៏ចម្បង ខណៈប្រជាជនអាស៊ីព្យាយាមខ្នះខ្នែងបញ្ចៀសការឆ្លងវីរុសកូរ៉ូណា ស្របពេលក្នុងប្រទេសចិនឥឡូវមានអ្នកស្លាប់ ៤១ នាក់ និងឆ្លង ១.២៨៧ នាក់។ ការឆ្លងរាលដាលលឿនដូច្នេះបានញ៉ាំងឱ្យមន្ត្រីចិនរឹតត្បិតការធ្វើដំណើរសម្រាប់មនុស្សយ៉ាងតិច ៣០ លាននាក់ និង ដាក់កំហិតលើការអបអរបុណ្យចូលឆ្នាំចិន។

អ្នកជំងឺដែលមានវីរុសកូរ៉ូណាឥឡូវគឺរកឃើញមាននៅពាសពេញអាស៊ី រួមទាំងសិង្ហបុរី វៀតណាម ហុងកុង ម៉ាកាវ ជប៉ុន និងកូរ៉េខាងត្បូង៕ ដោយ៖ កញ្ញាដាលីស

ម៉ាសមុខលក់ដាច់ស្តុកនៅទ្វីបអាស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular