ឆ្នាំជូត
រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់សម្រេចចិត្ត ឬចុះប្រកបការងារអ្វីមួយ ពីព្រោះថាតែងផ្ដល់ផលល្អៗមកវិញផង ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញមិនថាផ្លូវគោក ផ្លូវទឹក ផ្លូវអាកាសក្ដីតែងមានភាពសុខដុមហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អ៊ីចឹងដែរ ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្ដីសុខក្សេមក្សាន្តដូចសព្វមួយដង ។
រីឯសេចក្ដីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មង ចំពោះគ្នាប៉ុណ្ណោះ ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះផ្ដល់ផលល្អក្នុងការដំណើរការងារទាក់ទងបញ្ហាប្រាក់ កាសនិង បញ្ហាកិច្ចការសំខាន់អ្វីមួយ ពីព្រោះថាតែងផ្ដល់ផលល្អមកវិញជានិច្ច ។ ចំពោះការប្រកបការ ងារសព្វបែបយ៉ាងបើទោះបីជួបការលំបាកលំបិននិងត្រូវការពេលវេលាក្ដីតែក៏អាចទទួល លទ្ធផលល្អៗជានិច្ច ។
អ្នកប្រកបរបររកស៊ីជួញដូរពេលនេះទោះជួញទីជិតឆ្ងាយក៏លោកអ្នកអាចរកផលចំណូលគ្រាន់ ចិញ្ចឹមឆ្នាំងបាយយ៉ាងធូរជាងមុនបន្តិចដែរ ។
រីឯបញ្ហាសេចក្ដីស្នេហាប្រុសស្រីបើលោកអ្នកពុំទាន់មានគូគាប់ហើយចង់ស្វែងរកជាឳកាស ប្រពៃបំផុត ៕
ឆ្នាំខាល
រាសីស្រុតចុះ ។ នៅថ្ងៃនេះបើចង់ពឹងពាក់អ្នកដទៃឃើញថា មិនឆ្លើយតបដូចបំណងឡើយ ហើយពិសេសងាយកើតបញ្ហាថែមទៀត ។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួល ជោគជ័យជំនួញធំៗទៅរួច ។ ការធ្វើដំណើរទៅណាមកណាឲ្យប្រយ័ត្នបញ្ហាឧប្បត្តិ ហេតុយាយីបន្តិចទើបប្រសើរ ។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្ដូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម ។ នៅថ្ងៃនេះ ដំណើរជីវិតរបស់លោកអ្នកងាយកើតភាពប្រទាំងប្រទើសនិង រឿងរ៉ាវជម្លោះវិវាទជាមួយអ្នកដទៃណាស់ដូចនេះគប្បីធ្វើចិត្តត្រជាក់ទើបគ្មានបញ្ហាណាមួយ ចោទឡើងត្រូវឈឺក្បាល ។ ការរស់នៅលោកអ្នកចូរប្រយ័ត្នកូន តូចៗ ឬមនុស្សចាស់កើតរោគ ជំងឺ ឬរអិលដៃជើងធ្លាក់ចុះពីទីខ្ពស់ទាបដោយប្រការណាមួយ ។ សម្រាប់អ្នកប្រកបរបររកស៊ី ជួញដូរការរកផលចំណូលមានហូរចូលខ្លះៗគ្រាន់ជាទីពេញចិត្តផងហើយក្រៅពីនេះបើលោក អ្នកចង់ផ្លាស់ប្ដូរមុខរបរក៏ជាពេល វេលាល្អដែរ ។
រីឯបញ្ហាសេចក្ដីស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់ទៅមុខលឿនតែប្រយ័ត្នការ ថយក្រោយនោះក៏លឿនណាស់ដែរ ។
ឆ្នាំរោង
រាសីស្រុតចុះ ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយភ្លាំងភ្លាត់និងជួបបញ្ហាណាស់គប្បីប្រយ័ត្ន ប្រយែងបន្តិចទើបប្រសើរ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបនូវបញ្ហារឿងចំណូលតិច ឯការចាយវាយវិញចោមរោមគ្រប់ទិសទីឥតស្រួលចិត្តប៉ុន្មានឡើយ ។ ការធ្វើដំណើរឆ្ងាយ មិនសូវមានសុវត្ថិភាពប៉ុន្មានទេ គប្បីមានការប្រយ័ត្នប្រយែង ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីជួបរឿងប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើន ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត ។ ក្នុងថ្ងៃនេះទោះបីអ្វីឬទៅណាមកណាតែងមានភ្លើងសញ្ញាពណ៌ខៀវជានិច្ច ។ ក្រៅពីនេះផ្ដល់ផលល្អសម្រាប់លោកអ្នចរចា ឬទំនាក់ទំនងការងារ ពីព្រោះថា ផលល្អនោះ មានចំពោះមុខច្រើន ។ ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញ ផ្ដល់ផលល្អបំផុត សម្រាប់ការដាក់ទុនក្នុងរឿងអ្វីមួយ ឬបើចង់រើទីកន្លែងលក់ដូរក៏មានការចម្រើនលូតលាស់គួរ កត់សម្គាល់ដែរ ។
រីឯបញ្ហាសេចក្ដីស្នេហាកំលោះក្រមុំមានភាពលូតលាស់និងជាពេលវេលាល្អសម្រាប់ការរៀប ចំផ្សំផ្គុំគ្រួសារបំផុត ៕
ឆ្នាំមមី
រាសីស្រុតចុះ ។ នៅថ្ងៃនេះលោកអ្នកគប្បីរកភាពស្ងាត់ស្ងៀម ទើបប្រសើរពីព្រោះថា បញ្ហា នានាងាយរត់ចូលទាំងការងារ និងពាក្យសម្ដីផង ។ ការរស់នៅលោកអ្នកគប្បីរក្សាភាពស្ងប់ ស្ងាត់ ហើយយកល្អមិនត្រូវតបតជាមួយក្រុមមនុស្សដែលថាស្ដីបន្ទោសយើងអាក្រក់ឡើយ បើពុំនោះទេនឹងអាចកើតរឿងរ៉ាវមិនល្អណាមួយឡើងជាក់ជាពុំខាន ។
រីឯបញ្ហាសេចក្ដីស្នេហាកំលោះក្រមុំមិនមានការជឿនលឿនទៅមុខទេពិសេសងាយមាន ជម្លោះវិវាទជាមួយគ្នាទៀតផង ៕
ឆ្នាំមមែ
រាសីស្រុតចុះ ។ នៅថ្ងៃនេះ លោកអ្នកធ្វើអ្វីតែងមិនឆ្លើយតបផ្លែផ្កាដូចគាប់បំណងទេ ពិសេស ងាយមានបញ្ហានាពេលក្រោយថែមទៀត ។ អ្នកប្រកបរបររកស៊ីជួញដូរវិញ បើលោកអ្នកចង់ បោះទុនតូចធំ ឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន ។
រីឯបញ្ហាសេចក្ដីស្នេហាប្រុសស្រីកុំជ្រួលជ្រើម ខុសបែបបទប្រយ័ត្ននាំក្ដីទុក្ខលំបាកមកវិញ ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរពិតមែនប៉ុន្តែទោះធ្វើអ្វី ក៏ដោយលោកអ្នកតោងតែគិតគូរនិងមើលឲ្យបានគ្រប់ជ្រុកជ្រោយទើបប្រសើរ ។ សម្រាប់អ្នក ប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះទោះទីជិតឆ្ងាយមានភាពកាក់កបល្អ ហើយបើចង់ជួញផ្លូវ ឆ្ងាយទៀតសោតក៏ផ្ដល់ផ្លែផ្កាគួរសម ។ ការរស់នៅជួបភាពសុខដុមដូចសព្វមួយដង ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើមិនទាន់មានគូគាប់ហើយចង់ស្វែងរកជាពេលវេលាល្អ ប្រពៃណាស់ ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះបើលោកអ្នកចង់ប្រកបកិច្ចការងារអ្វីមួយតែងឆ្លើយតបមកវិញគ្រាន់គាប់ប្រសើរផង ។ ក្រៅពីនេះ ចំពោះការងារនិងបញ្ហាប្រាក់កាសមានការចម្រើនលូត លាស់គួរសមឡើងវិញខ្លះៗ គ្រាន់ស្រួលផ្លូវចិត្ត ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនថា ការជួញទីជិតឆ្ងាយជួបសេចក្ដីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្ដៅ ។
រីឯបញ្ហាសេចក្ដីស្នេហាកំលោះក្រមុំមានការស្រុះស្រួល និងប្រាស្រ័យទាក់ទងគ្នាល្អណាស់ ៕
ឆ្នាំច
រាសីស្រុតចុះ ។ នៅថ្ងៃនេះ លោកអ្នកធ្វើអ្វីងាយតប់ប្រមល់ ពិសេសងាយកើតបញ្ហានាពេល ក្រោយថែមទៀត ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើន ប្រយ័ត្នឥតការអ្វីសោះយករឿងរ៉ាវក្ដៅក្រហាយដាក់ខ្លួន ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ហើយមានភាព រកាំចិត្តគ្នាច្រើនទៀតផង ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម ។ នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់យឺត ប៉ុន្តែបើថយក្រោយនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង ។ ការរស់នៅក្នុង ផ្ទះសម្បែងងាយ កើតរឿងរ៉ាវចម្រូងចម្រាសផងដែរលោកអ្នកគប្បីចេះធ្វើចិត្តអត់ធ្មត់ទើបគ្មានរឿងរ៉ាវរកាំចិត្តកើតឡើង ។
ចំណែកអ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះ មិនអាចលោភលន់បានទេ ព្រោះលាពហេង មានការខ្សត់ខ្សោយប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ ។
រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នមករែកពុនភាពទុក្ខសោកនៅ ពេលក្រោយ ៕