ឡៅ ចិ​ត្រា រកបាន​គូប្រកួត​ថ្មី​

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ឡៅ ចិ​ត្រា ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ រកបាន​គូប្រកួត​ថ្មី ដែលជា​ជនជាតិ​ថៃ ហើយ​ពួកគេ​ណាត់គ្នា​ប្រកួត លើស​ង្វៀន​អធិរាជ​កម្លាំង រ៉េដ​អាន របស់​អាស៊ីអាគ្នេយ៍ នា​យប់​ថ្ងៃទី​២៥ មករា​។​

​គេ​មិនដឹងថា អ្នក​ប្រដាល់​ថៃ​រូបនេះ ខ្លាំង​កម្រិតណា​នោះទេ តែ​ប្រសិនបើ​គេ​ខ្សោយ​នោះ ប្រាកដជា​មន្ត្រី​ខាង​ផ្គូរ​ផ្គង មិន​ដាក់​ឲ្យ​ប្រកួត ជាមួយ ចិ​ត្រា ឡើយ ។ នរណា ក៏​ដឹងថា អ្នក​ប្រដាល់​កម្ពុជា រូបនេះ មាន​ផ្លែ​វ៉ៃ​ល្អ រហ័ស ព្រមទាំង​មាន​ភាព​អំណត់​ខ្ពស់​ណាស់​។​

ឡៅ ចិ​ត្រា និង សុខ សាវ​ឌ្ឍ​

​ចំពោះ សុខ សាវ​ឌ្ឍ (Sok Saworth) វិញ មិនដឹងថា ខ្លាំង ឬ ខ្សោយ​នោះទេ ព្រោះនេះ ជា​លើកដំបូង​ហើយ ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។ បើតាម​លោក ថៃ អ៊ូ ដែលជា​អ្នក​នាំ​អ្នក​ប្រដាល់​បរទេស មក​ប្រកួត​នៅ​សង្វៀន អាស៊ីអាគ្នេយ៍​នោះ​ថា អ្នក​ប្រដាល់​ថៃ រូបនេះ ពិតជា​មិន​អន់​មែន គេ​រហ័ស និង​មាន​របៀប​វ៉ៃ រហ័ស​ណាស់ ។​

​អ្នក​ប្រដាល់​ថៃ រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន ៧៧​ដង ឈ្នះ​៦៥​ដង និង​ចាញ់​១២​ដង ។ ចំពោះ​អ្នក​ប្រដាល់​កម្ពុជា ឡៅ ចិ​ត្រា វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៩០​ដង ឈ្នះ​៨២​ដង ចាញ់​៦​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ការជួបគ្នា​រវាង ឡៅ ចិ​ត្រា ជាមួយ​អ្នក​ប្រដាល់​ថៃ សុខ សាវ​ឌ្ឍ នរណា​ឈ្នះ នរណា​ចាញ់​នោះ នៅ​មិនទាន់​អាច​ទស្សន៍ទាយ ទុក​មុន​បានឡើយ ។​

ឡុង ឡា និង ឆៃ ស៊ី​ង​

​ឡុង ឡា ក្លិប​អប់រំ​កាយ ស្រុក​អន្លង់វែង ខេត្ត​ឩ​ត្ត​រ​មានជ័យ ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ឈ្មោះ ឆៃ ស៊ី​ង (Chai Sing) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ ឡុង ឡា ជា​អ្នក​ចម្បាំង​លើ​រេញ នា​តំបន់ភ្នំ​ដងរែក ដ៏​ជោកជាំ​មួយរូប ដែល​រាល់ពេល​ឡើង មក​ប្រកួត​នៅ​សង្វៀន​នានា​
​នា​រាជធានី​ភ្នំពេញ គេ​មិនសូវ​ជួប​ជោគជ័យ​ឡើយ ។ គេ​ជា​អ្នក​ប្រដាល់ ដែលមាន​ទម្រង់​វ៉ៃ​ល្អ​គ្រាន់បើ តែ​ចិត្ត​របស់គេ មិនសូវ​ជាធំ​ឡើយ ។​

​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៥​ដង ឈ្នះ​៥១​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ ៣​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ ឆៃ ស៊ី​ង វិញ ទម្រង់​វ៉ៃ​របស់គេ ក៏​មិន​អន់​ដែរ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៥០​ដង ឈ្នះ​៥០​ដង នោ​ង​ចាញ់​៩​ដង ។ នេះ​ជា​ជំនួប​មួយ​នេះ គេ​ជឿថា ទាំងសងខាង នឹង​ប្រកួត​គ្នា​យ៉ាង​តឹងតែង​។ នរណា ក៏បាន​គិត​ដែរ​ថា ជំនួប​រវាង ឡុង ឡា ជាមួយ ឆៃ ស៊ី​ង រវាង​អ្នកឈ្នះ និង​អ្នកចាញ់ ប្រាកដជា​ទ្រមខ្លួន ដូចគ្នា​ជាមិនខាន​ឡើយ ។​នរណា​សំណាងល្អ ?​។​

អ្នកខ្លាំង​ដែល​ត្រូវ​តស៊ូ​លើស​ង្វៀន​

​ជំនួប​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ប៉ុក វិបុល ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ប្រកួត​ជាមួយ ម៉ន ភារ​ម្យ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ សោម វិឆ័យ ក្លិប​ពន្លឺ​វិបុល​ប្រកួត ជាមួយ ជ័យ ស៊ី​ណេ​ត ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។​

​អ្នក​ប្រដាល់​ជើង​ថ្មី ឡុង សុខ​លីម ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើង​ថ្មី​ដូចគ្នា ឈ្មោះ ចៅ ស ក្លិប​យុវ​វាល​ស្បូវ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៤៥ គីឡូក្រាម ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...