ដោយ:សុខុម/ស្ទឹងត្រែង:កូនប្រុសចៅសង្កាត់ម្នាក់បើករថយន្តបុកជាមួយម៉ូតូបណ្តាលឱ្យមន្ត្រីយោធាស្លាប់ទាំងពីរនាក់ឪពុកកូន។ហេតុការណ៍នោះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧ត្រង់ភូមិសាស្ត្រភូមិខាំផាន់សង្កាត់សាមគ្គីក្រុងខេត្តស្ទឹងត្រែងកាលពីល្ងាចថ្ងៃទី២៤ខែមករាឆ្នាំ២០២០។
មន្ត្រីនគរបាលបាលប៉ុស្ត៍រដ្ឋបាលសង្កាត់សាមគ្គីបានឱ្យដឹងថាគ្រោះថ្នាក់ចរាចរនេះគឺបង្កឡើងរវាងរថយន្តប្រភេទនីសាន់ណាប្រាបានបុកជាមួយម៉ូតូម៉ាកហុងដាទ្រីមc125។រថយន្ដមានទិសដៅពីជើងមកត្បូងបើកបរដោយឈ្មោះម៉ាលីស៊ីថូភេទប្រុសអាយុ៣៥ឆ្នាំត្រូវជាកូនលោកជាម៉ាលីចៅសង្កាត់សាមគ្គី។រីឯជនរងគ្រោះបើកម៉ូតូឈ្មោះវៀនចំប៉ាភេទប្រុសអាយុ២៥ឆ្នាំដឹកកូនប្រុសទើបមានអាយុ៣ឆ្នាំរស់នៅភូមិហាងខូបានសង្កាត់សាមគ្គី។
មុនពេលជួបគ្រោះថ្នាក់ជនរងគ្រោះបម្រើការងារជាមន្ត្រីយោធាសឹករងស្រុកបុរីអូរស្វាយសែនជ័យ។ម៉ូតូដែលជនរងគ្រោះជិះមានទិសដៅផ្ទុយគ្នាគឺធ្វើដំណើរតាមផ្លូវពីត្បូងទៅជើង។បានបុកគ្នាបណ្តាលឱ្យស្លាប់ទាំងពីរនាក់ឪពុកកូនយ៉ាងអាណោចអាធ័ម។អ្នកបើកបររថយន្តបានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទនៅក្រោយពេលកើតហេតុថាពេលខ្លួនជួបគ្រោះថ្នាក់ភ្លាមៗក៏បានចតរថយន្តហើយជួយលើកអ្នកបើកម៉ូតូដាក់ក្បែរចិញ្ចើមផ្លូវ។
បន្ទាប់មកក៏បានគេចចេញពីកន្លែងកើតហេតុព្រោះខ្លាចមានអំពើហឹង្សាកើតឡើង។ចំពោះរថយន្តទុកឱ្យខាងនគរបាលដោះស្រាយ៕S/