ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២០លោកអ៊ូសៅឌីប្រធានស្តីទីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានដឹកនាំកិច្ចប្រជុំលើកទី១ឆ្នាំ២០២០ដើម្បីឆ្លងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែមករានិងទិសដៅអនុវត្តបន្តសម្រាប់ខែកុម្ភៈឆ្នាំ២០២០។
លោកប្រធានមន្ទីរស្តីទីបានបង្ហាញក៏ដូចជារៀបរាប់នូវវឌ្ឍនភាពការងាររបស់មន្ទីរទៅតាមរបៀបវារ:និមួយៗ។ក្នុងនោះផងដែរលោកប្រធានបានប្រកាសសុពលភាពអនុប្រធានការិយាល័យមួយរូបដែលត្រូវបានតែងតាំងថ្មីនិងការបង្ហាញមន្ត្រីពីររូបដែលទើបចូលថ្មី។ជាមួយគ្នានេះក៏មានការចូលរួមរាយការណ៍លទ្ធផលការងារតាមបណ្តាការិយាល័យស្រុកក្រុងជូនលោកប្រធានមន្ទីរស្តីទី៕S/