ចិនបានបញ្ជាក់ថា មនុស្ស១.២៨៧នាក់បានឆ្លងកូរ៉ូណាវីរុសថ្មី គិតត្រឹមថ្ងៃ២៤មករានៅពេលចំនួនមនុស្សស្លាប់បានកើនឡើងដល់៤១នាក់ ហើយវេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យមួយក្នុងខេត្តហ៊ូប៉ី បានស្លាប់ដោយវីរុស។
ទូរទស្សន៍CGTNរបស់ចិនបានរាយការណ៍ថា លោកវេជ្ជបណ្ឌិត លៀង វូដុង នៅមន្ទីរពេទ្យ Hubei Xinhua Hospital បានប្រឡូកក្នុងការព្យាបាលអ្នកជម្ងឺបង្កឡើងពីកូរ៉ូណាវីរុសថ្មី នៅទីក្រុងវូហាន តែលោកបានស្លាប់ដោយវីរុសនេះនៅអាយុ៦២ឆ្នាំ។
ក្នុងពេលជាមួយគ្នា ចិនបានបញ្ជូនបុគ្គលិកពេទ្យយោធា៤៥០នាក់ ដោយខ្លះប្រដាប់ដោយអាវុធ និងខ្លះមានបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងវីរុស SARSឬ អេបូឡា(Ebola)ទៅកាន់ទីក្រុងវូហាន នេះបើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋចិនកាលពីថ្ងៃសៅរ៍ទី២៥មករា។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបាននិយាយថា ពេទ្យយោធានេះ ដែលបានទៅដល់ក្រុងវូហានតាមយន្តហោះយោធាកាលពីយប់ថ្ងៃសុក្រ នឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដែលមានអ្នកឆ្លងវីរុសនេះច្រើនៗ៕ប្រែសម្រួល៖វាសនា
រថពាសដែក និងសន្តិសុខប្រដាប់អាវុធត្រូវបានគេឃើញនៅក្រុងវូហានប្រទេសចិនកាលពីថ្ងៃសុក្រ
មន្ទីរពេទ្យក្នុងក្រុងវូហានកំពុងជោរជន់ដោយអ្នកជម្ងឺ និងកំពុងអំពាវនាវរកជំនួយ