ដោយ:អង្គរតូច/សៀមរាប៖ចិញ្ចើមផ្លូវជាតិនៃបរិវេណផ្សារផល្លារាត្រីអង្គរអាចនឹងក្លាយជាទីលានចោលសំរាមប្រសិនបើអាជ្ញាធរនៅតែបណ្តោយបែបនេះ។ផ្សារផល្លារាត្រីអង្គរដែលជាចំណុចប្រជុំដោយភ្ញៀវបរទេសចម្រុះជាតិសាសន៍ និងជាបេះដូងនៃក្រុងទេសចរណ៍សៀមរាបអង្គរ ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ។
ផ្សារមួយនេះចាប់ពីម៉ោង២រសៀលរហូតដល់រំលងអាធ្រាតកកកុញដោយភ្ញៀវចម្រុះជាតិសាសន៍។ប៉ុន្តែពីម៉ោង៤ទាបភ្លឺរហូតដល់ពេលរសៀលវិញកកកុញដោយពលរដ្ឋខ្មែរនិងលាយលំភ្ញៀវបរទេសខ្លះៗ។ប៉ុន្តែរៀងរាល់ថ្ងៃជាកត់សម្គាល់ចាប់ពីព្រលឹមរហូតដល់ម៉ោង១១ទៅ១២ថ្ងៃត្រង់នៅបរិវេណផ្សារផល្លារាត្រីអង្គរ ពិសេសផ្នែកខាងមុខ គឺកកកុញដោយសំរាម។
ពេលខ្លះដោយមានជំនោរបក់បោកផងសំរាមទាំងនោះដូចជាក្រដាសថង់ប្លាស្ទីកជាដើមបានហោះហើរចូលទៅក្នុងផ្សារនិងពាសពេញទីសាធារណ:។ក្រៅពីនោះពេលខ្លះសម្រាមក៏ហោះហើរទៅប្រលែងលេងជាមួយភ្ញៀវទេសចរណ៍ទៀតក៏មានដែរ។បើតាមការពិនិត្យការរក្សាទុកសម្រាមបែបនេះមិនមែនទើបតែមានរយៈពេលខ្លីនោះទេអាចនិយាយបានថា ចាប់តាំងពីពេលបង្កើតផ្សារ ផល្លារាត្រីអង្គរ ក៍អាចថាបាន។
ក្នុងករណីនេះគេនៅមិនទាន់ដឹងថាទីលានចោលសំរាមនៅបរិវេណផ្សារមួយនេះវាស្ថិតក្រោមការគ្រប់គ្រងរបស់ថៅកែផ្សារឬយ៉ាងណានោះទេ។ពលរដ្ឋក៏ដូចជាអាជីវករលក់ដូរក្បែរនោះបានឱ្យដឹងថាសំរាមទាំងនេះគឺមានជាប្រចាំ។ពេលខ្លះម៉ោង១១ទៅ១២នៅមិនទាន់មានអ្នកមកប្រមូលផងហើយពេលខ្លះទៀតដល់ម៉ោងផ្សារនេះបើកដំណើរការទៅហើយសំរាមនៅហោះហើរពេញក្រុងនៅឡើយ។
ប្រភពដដែលនេះក៏បានស្នើសុំឱ្យមានការសំអាតទាន់ពេលវេលាផងបើមិនខ្មាសអៀនចំពោះភ្នែកអ្នកទេសចរណ៍ ក៏គួរគិតដល់សុខភាព និងបរិស្ថានដល់បេះដូង ក្រុងទេសចណ៍មួយនេះផងដែរ។ក្រៅពីរឿងសំរាមក្រុមពលរដ្ឋក៏បានទទូចសុំទៅនគរបានផ្នែកសណ្តាប់ធ្នាប់មេត្តាពិនិត្យលើផ្លូវជាតិមួយខ្សែរដែលចូលទៅកាន់ផ្សាររាត្រីខាងលើ។ផ្លូវចង្អៀតក្រៅពីចតឡានសងខាងហើយបែជាមានការអនុញាតិអោយលក់ដូរលើចំណីផ្លូវថែមទៀត។ នេះគេហៅថា ត្រួតស៊ីគ្នាផ្ទួនលើផ្ទួន។
ក្នុងករណីនេះក្រៅពីមិនអាចសុំការពន្យល់ឬបកស្រាយពីថៅកែផ្សារផល្លារាត្រីអង្គរបានក្រុមហ៊ុនប្រមូលសំរាមប្រចាំខេត្តសៀមរាបក៏មិនអាចទំនាក់ទំនងសុំការបកស្រាយបាននោះដែរ។ចំណែកអភិបាលក្រុងសៀមរាបលោកនួនពុទ្ធារ៉ាក៏មិនអាចសុំការពន្យល់បានដែរដោយទូរសព្ទ័ហៅចូលតែគ្មានការឆ្លើយតប។
ទោះជាបែបនេះមន្ត្រីនៃសាលាក្រុងសៀមរាបដែលបានឈរគោយគន់ទីលានចោលសំរាមដោយផ្ទាល់ភ្នែកបានលើកឡើងថាវាមិនគួរមានបែបនេះ។មន្ត្រីរូបនោះបានព្រលយពាក្យមួយម៉ាត់ថានេះបើនៅតែបណ្តោយផ្លូវជាតិមុខផ្សារផល្លារាត្រីអង្គរអាចនឹងក្លាយជាទីលានចោលសំរាមជាក់ជាមិនខាន៕S/