មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ជួប​ជាមួយ​ភ្នាក់ងារ​សន្តិសុខ​ការពារ​អន្តរជាតិ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​ខៀវ​សុភ័គ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បានអនុញ្ញាត​ឱ្យ​លោក​TamasMagyar​ប្រធាន​ក្រុមហ៊ុន​ប្រឹក្សា​ផ្តល់យោបល់​“​ភ្នាក់ងារ​សន្តិសុខ​ការពារ​អន្តរជាតិ​”(IPSA)​ព្រមទាំង​សហការី​ចូលជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​កាលពី​ទី​២៣ ខែមករា ឆ្នាំ​២០២០ ។

​ជំនួប​នេះ​មានការ​ចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឌី​វិជ្ជា​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​និង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​។​នៅក្នុង​កិច្ច​ជំនួប​នេះ​ក៏បាន​អនុញ្ញាតឱ្យ​តំណាង​“​ភ្នាក់ងារ​សន្តិសុខ​ការពារ​អន្តរជាតិ​”(IPSA)​ធ្វើ​បទឧទ្ទេសនាម​អំពី​សំណើ​គម្រោង​CAMBODIANSOSSYSTEM​។​សំដៅ​លើកកម្ពស់​គុណភាព​សេវា​រក្សា​សន្តិសុខ​របស់​នគរបាល​ជាតិ​កម្ពុជា​តាមរយៈ​ការបំពាក់​ឧបករណ៍​សម្ភារ​បច្ចេក​ទេស​និង​បច្ចេកវិទ្យា​ទំនើបៗ​និង​ការហ្វឹកហ្វឺន​កងកម្លាំង​នគរបាល​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ឃុំខ្លួន​បុរស​ម្នាក់​ជួញ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

អ្នក​ប្រឆាំង​តវ៉ា​ថៃ ជួបជ...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

នាយករដ្ឋមន្ត្រី​ហៅ​ការឆ្ល...

​ដោយៈ​តារា​រិ​ទ្ធ​/​ស...

រដ្ឋមន្ត្រី​ក្រសួងបរិស្ថា...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ រដ...