ដោយ:ភ្នំខៀវ/ប៉ៃលិន៖ផ្ទុះជម្លោះនៅក្នុងគ្រួសារបង្កឱ្យប្តីអារ.កប្រពន្ធក្នុងបន្ទប់ដេករួចទៅធ្វើអត្តឃាតចងក ខ្លួនឯងស្លាប់លើដើមឈើ។ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិសាស្ត្រ ភូមិតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សាក្សីនិយាយថា៖ជម្លោះជារឿយៗរបស់គ្រួសាររងគ្រោះទំនងផ្តើមចេញពីភ្លើងប្រច័ណ្ឌរហូតទប់កំហឹងមិនបាន។មុនពេលកើតហេតុបុរសជាប្តីបានថ្លោយពាក្យផ្តាំផ្ញើអ្នកភូមិដែលរស់នៅក្បែរផ្ទះឱ្យជួយមើលថែកូនៗរបស់គាត់ផង ក្រោយបន្តិចក៏កើតរឿងដ៏អកុសលនេះឡើងតែម្តង។
ដោយឡែកប្រភពពីមេភូមិបានបញ្ជាក់ថា៖កាលពីកន្លងមកនេះស្ត្រីជាប្រពន្ធធ្លាប់បានមកប្តឹងគាត់ម្តងរួចមកហើយទាក់ទងការប្រើអំពើហឹង្សា។ស្ត្រីជនរងគ្រោះមានឈ្មោះវង់នឹមរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកបុរសជាប្តីចិត្តតិរច្ឆានមានឈ្មោះ ញ៉ិប មុខរបរលក់ដូរនៅខេត្តកំពុងសោម បច្ចុប្បន្នមកលេងផ្ទះកំណើតនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។
ជនបង្កទំនងប្រច័ណ្ឌខ្លាំងបានទាញកាំបិតខ្វែវអារ. ក ប្រពន្ធឈាមពេសពេញការ៉ូក្នុងបន្ទប់ដេក ភ្លាមៗនឹកស្មានថាប្រពន្ធស្លាប់ហើយក៏យកខ្សែអង្រឹងទៅចងកនឹងដើមអំពិលក្រោយផ្ទះស្លាប់មួយរំពេច។ចំពោះមុខសមត្ថកិច្ចជំនាញបានចុះពិនិត្យធ្វើកោសល្យវិច័យដើម្បីបញ្ជាក់ពីការពិតរួចរៀបចំតាមនីតិវិធី៕S/
រូបភាព:សមត្ថកិច្ចពិនិត្យសាកសពបុរសប្តីចងកនៅលើដើមអំពិលនិងជនរងគ្រោះជាប្រពន្ធកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ( រូប: ភ្នំខៀវ )