ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២០លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារអមដំណើរដោយលោកឡុងសុវណ្ណប្រធានក្រុមប្រឹក្សាខេត្តនិងមន្ត្រីក្រោមឱវាទបានចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយសមណៈសិស្សនិងប្អូនៗសិស្សានុសិស្ស។នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលអបរំផ្នែកព្រះពុទ្ធសាសនាដែលមានសមណៈសិស្សនិងសិស្សានុសិស្សចំនួន៣៧១អង្គនាក់ដែលកំពុងសិក្សារៀនសូត្រក្នុងវត្តប្រាសាទព្រះខ័នស្ថិតក្នុងឃុំរណសិរ្សស្រុកសង្គមថ្មីខេត្តព្រះវិហារ។
មានប្រសាសន៍ទៅកាន់សមណៈសិស្សនិងប្អូនៗសិស្សានុសិស្សទាំងជាង៣០០អង្គនាក់ថា៖«ទោះបីជាមជ្ឍមណ្ឌលបណ្តុះបណ្តាលអបរំផ្នែកព្រះពុទ្ធសាសនានេះនៅកំពុងមានការខ្វះខាតក្តីយើងក៏ត្រូវខិតខំប្រឹងប្រែងតស៊ូសិក្សារៀនដើម្បីយកចំណេះដឹងជួយទៅដល់ប្រទេសជាតិនឹងអនាគតខ្លួនយើងក៏ដូចជានាពេលបច្ចុប្បន្ននេះផងដែរ»៕S/