ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០២០លោកឡុងសុវណ្ណប្រធានក្រុមប្រឹក្សាខេត្ត,លោកម៉ប់ធីរិតប្រធានមន្ទីរអភិវឌ្ឍន៌ជនបទខេត្ត,លោកភីវឌៀនអភិបាលស្រុកជាំក្សាន្តស្តីទីនិងអាជ្ញាធរឃុំយាងបានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលក្នុងភូមិអន្ទិលឃុំយាងស្រុកជាំក្សាន្តខេត្តព្រះវិហារ។
ក្នុងនោះផងដែរក្រុមការងារសួរសុខទុក្ខសិស្សនិងគ្រូបង្រៀននៃសាលាបឋមសិក្សាអន្ទិលដោយបានផ្តល់ជូនសម្ភារៈសិក្សាជូនសិស្សចំនួន១៧៩នាក់(ម្នាក់ៗទទួលបានសៀវភៅសរសេរ២ក្បាលប៊ិច១ដើម) គ្រូបង្រៀន៧នាក់ ម្នាក់ៗទទួលបានថវិកាចំនួន៥០.០០០រៀល។
២.សួរសុខទុក្ខ និងសំណេះសំណាលជាមួយអាជ្ញាធរភូមិអន្ទិល ប្រជាការពារភូមិ សហគមន៌ព្រៃឈើ សរុបចំនួន២០នាក់ម្នាក់ៗទទួលបានថវិកា៤០.០០០រៀល។៣.ចូលរួមជួសជុលអណ្តូងស្នប់ដោយជោគជ័យបានចំនួន២អណ្តូង៤.ចូលរួមកំណត់ទីតាំងស្រះទឹកសហគមន៌ចំនួន២កន្លែងដែលមានទីតាំងក្នុងភូមិអន្ទិល ដែលផ្តល់ជូនដោយក្រសួងអភិវឌ្ឍន៍ជនបទសម្រាប់ឆ្នាំ២០២០៕S/