ដោយសៅវ៉ាន់ឌី/ព្រះវិហារ៖លោកឧត្តមសេនីយ៍ទោច័ន្ទសុភ័ក្ត្រាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារនិងជាប្រធានស.អ.កខេត្តកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០២០និងមន្ត្រីក្រុមការងារក្រោមឱវាទបានចុះជួយលើកផ្ទះជូនអតីតយុទ្ធជនចំនួនមួយខ្នង។ជូនឈ្មោះ ថោង កិ ភេទប្រុស អាយុ ៤៩ឆ្នាំ ជាជនពិការ រស់នៅភូមិថ្មី ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។

ផ្ទះនេះមានទំហំ ៥គុណ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ចំណាយថវិកាអស់ចំនួន ៩.៥៥០.០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។ស្ថិតនៅក្នុងឱកាសនេះដែរ លោកប្រធាន ស.អ.ក ខេត្តព្រះវិហារ បានឧបត្ថម្ភនូវអំណោយមួយចំនួនបន្ថែមទៀតរបស់ សម្តេច ប្រធាន ស.អ.ក រួមមាន ថវិកាចំនួន ១០០.០០០រៀល អង្ករ,ទឹកសុទ្ធ,ទឹកត្រី,និងទឹកស៊ីអីវ៕S/


