ដោយ:គង់ហេង/កំពង់ចាម:លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានស្នើដល់មន្ត្រីអប់រំយកលទ្ធផលដែលបានពិភាក្សាយ៉ាងល្អិនល្អន់ និងផលផុសលើប្រធានបទអនុវិស័យទាំងប្រាំមួយទៅផ្សព្វផ្សាយ និងអនុវត្តន៍ក្នុងឆ្នាំសិក្សា ២០១៩-២០២០ឱ្យបានសម្រេចជោគជ័យ។
ថ្លែងនៅក្នុងពិធីបទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជននិងកីឡាប្រចាំឆ្នាំសិក្សា២០១៨២=០១៩និងលើកទិសដៅការងារឆ្នាំសិក្សា២០១៩២០២០នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម/ក្នុងសប្តាហ៍នេះលោក អ៊ុនចាន់ដាជាអភិបាលខេត្តបានមានប្រសាសន៍ថាដើម្បីធ្វើឲ្យវិស័យអប់រំ យុវជន និងកីឡាកាន់តែមានគុណភាព និងប្រសិទ្ធិភាពខ្ពស់លោកសូមផ្តល់អនុសាសន៍ដូចតទៅ:
១.លើកកម្ពស់ថែមទៀតនូវគុណភាពអប់រំគ្រប់ភូមិសិក្សាគឺយកចិត្តទុកដាក់អនុវត្តន៍កម្មវិធីសាលាកុមារមេត្រី។ ដើម្បីបណ្តុះបណ្តាលយុវជនជំនាន់ក្រោយប្រកប ដោយសមត្ថភាពរីកចម្រើនលើគ្រប់ផ្នែក ចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស គុណធម៌ ចរិយាធម៌ និងសុខមាលភាព។
២. ពង្រឹង និងពង្រីកបន្ថែមទៀតនូវបរិមាណអប់រំដោយធ្វើការប្រមូលកុមារដល់វ័យសិក្សាឳ្យចូលរៀន។ ពិសេសកុមារីកុមារជួបការលំបាកកុមារជនជាតិភាគតិចនិងកុមារពិការឱ្យមានឱកាសនិងមានសំណាងស្មើៗគ្នាបានចូលរៀននៅមតេយ្យសិក្សាបឋមសិក្សានិងមធ្យមសិក្សា។ដើម្បីឆ្ពោះទៅរកការអនុវត្តកាតព្វកិច្ចសិក្សា ប្រាំបួន ឆ្នាំ នៃការអប់រំអប់មូលដ្ឋានទាំងអស់គ្នា។
៣.ត្រូវពង្រីកសាលាកុមារមេត្រីដែលកំពុងមានប្រជាប្រិយភាពនៅលើឆាកអន្តរជាតិឱ្យបានគ្រប់ភូមិសិក្សានៃសាលារៀនទូទាំងខេត្ត។៤.បន្តលើកកម្ពស់សមត្ថភាពគ្រូបង្រៀនពង្រឹងការងារគ្រប់គ្រងការពិនិត្យតាមដាននិងវាយតម្លៃផ្សារភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សបន្តវេណនិងពង្រាយគ្រូទៅដល់កន្លែងខ្វះគ្រូឳ្យបានសមស្រប។
៥.បន្តកែលម្អជួសជុលអគារសិក្សាមូលដ្ឋានសម្ភារ:បរិក្ខាដែលមានស្រាប់និងសង់ថ្មីបន្ថែមគឺរៀបចំបរិស្ថានសាលារៀន និងថ្នាក់រៀន ឳ្យទៅជាទីកន្លែងមេត្រីសម្រាប់សិស្សានុសិស្ស។៦. សូមនាយក នាយិកា ប្រើប្រាស់ថវិកាកម្មវិធីPB (ភីប៊ី)ឳ្យបានចំទិសដៅពិតប្រាកដ មានតម្លាភាព គណនេយ្យភាព និងចៀសវាងភាពអសកម្មផ្សេងៗ។
៧. ពង្រឹង និងពង្រីកបន្ថែមទៀត លើការទំនាក់ទំនង និងសហប្រតិបត្តិការជាមួយសហគមន៍ជាតិ និងអន្តរជាតិ។ដើម្បីប្រមូលធនធានជួយអភវឌ្ឍន៍វិស័យអប់រំក្នុងខេត្តកំពង់ចាមឳ្យកាន់តែរីកចម្រើនឈានឡើងមួយកម្រិតបន្ថែមទៀត។៨.នាយកនាយិកាមាតាបីតាអាណាព្យាបាលសិស្សទាំងអស់ត្រូវខិតខំអប់រំណែនាំដល់សិស្សានុសិស្សនិងកូនរបស់ខ្លួន។
ឱ្យគោរពវិន័យសាលាវិន័យគ្រួសារនិងច្បាប់សង្គមជាតិយើងឳ្យបានខ្ជាប់ខ្ជួនកុំដើរលេងផ្តេសផ្តាសគេចសាលាដើរមិនចូលផ្ទះនិងទៅប្រព្រឹត្តអំពើពាលាអវ៉ាសែជាដើម។ល។
៩.សូមនាយក នាយិកា ផ្តល់សេវាសាធារណ: ជូនប្រជាពលរដ្ឋប្រជាពលរដ្ឋឳ្យបានរហ័សរហួន និងទាន់ពេលវេលា ចៀសវាងឳ្យពួកគាត់មានការថ្នាំងថ្នាក់ និងអាក់អន់ស្រពន់ចិត្តនោះ។
លោកអភិបាលខេត្តបានមានប្រសាសន៍បន្តថា ពិសេសសូមឱ្យសមាជិក សមាជិកា លោកគ្រូ អ្នកគ្រូ ដែលមានវត្តមាននាឳកាសសន្និបាតទាំងអស់សូមពាំនាំលទ្ធផលដែលបានពិភាក្សារួមគ្នាយ៉ាងល្អិតល្អន់ និងផលផុសលើប្រធានបទរបស់អនុវិស័យទាំង ប្រាំមួយ រយ:ពេលពីរ ថ្ងៃនេះទៅផ្សព្វផ្សាយ និងអនុវត្តន៍ក្នុងឆ្នាំសិក្សា ២០១៩-២០២០ឳ្យបានសម្រចជោគជ័យ។
សូមបញ្ជាក់ថា អនុវិស័យទាំង ប្រាំមួយ រួមមាន: អនុវិស័យការអប់រំកុមារតូច,អនុវិស័យការអប់រំបឋមសិក្សា,អនុវិស័យការអប់រំមធ្យមសិក្សា,អនុវិស័យការអប់រំក្រៅប្រព័ន្ធ,អនុវិស័យការអភិវឌ្ឍយុវជន និងអនុវិស័យការអប់រំកាយ និងកីឡា៕S/