ស្នើឲ្យមន្រ្តីអប់រំផ្សព្វផ្សាយ និងការ​អនុវត្តន៍អនុវិស័យទាំងប្រាំមួយឲ្យ​សម្រេចជោគជ័យ

ដោយ:គង់ហេង/កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានស្នើដល់មន្រ្តីអប់រំ យកលទ្ធផលដែលបានពិភាក្សាយ៉ាងល្អិនល្អន់ និងផលផុសលើប្រធាន​បទអនុវិស័យទាំង ប្រាំមួយ ទៅផ្សព្វផ្សាយ និងអនុវត្តន៍ក្នុងឆ្នាំសិក្សា ២០១៩-២០២០ ឳ្យបានសម្រេចជោគជ័យ។

ថ្លែងនៅក្នុងពិធីបទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាប្រចាំឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅការងារឆ្នាំសិក្សា២០១៩-២០២០ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ក្នុងសប្តាហ៍នេះលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តបានមានប្រសាសន៍ថា ដើម្បីធ្វើឲ្យវិស័យអប់រំ យុវជន និងកីឡាកាន់តែមានគុណភាព និងប្រសិទ្ធិភាពខ្ពស់លោកសូមផ្តល់អនុសាសន៍ដូចតទៅ:

១.លើកកម្ពស់ថែមទៀតនូវគុណភាពអប់រំគ្រប់ភូមិសិក្សា គឺយកចិត្តទុកដាក់អនុវត្តន៍កម្មវិធីសាលាកុមារមេត្រី។ ដើម្បីបណ្តុះបណ្តាលយុវជនជំនាន់ក្រោយប្រកប ដោយសមត្ថភាពរីកចម្រើនលើគ្រប់ផ្នែក ចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស គុណធម៌ ចរិយាធម៌ និងសុខមាលភាព។

២.ពង្រឹង និងពង្រីកបន្ថែមទៀតនូវបរិមាណអប់រំ ដោយធ្វើការប្រមូលកុមារដល់វ័យសិក្សាឳ្យចូលរៀន។ ពិសេសកុមារី កុមារជួបការលំបាក កុមារជនជាតិភាគតិច និងកុមារពិការឳ្យមានឳកាស និងមានសំណាងស្មើៗគ្នា បានចូលរៀននៅមតេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា។ ដើម្បីឆ្ពោះទៅរកការអនុវត្តកាតព្វកិច្ចសិក្សា ប្រាំបួន ឆ្នាំ នៃការអប់រំអប់មូលដ្ឋានទាំងអស់គ្នា។

៣. ត្រូវពង្រីកសាលាកុមារមេត្រី ដែលកំពុងមានប្រជាប្រិយភាពនៅលើឆាកអន្តរជាតិ ឳ្យបានគ្រប់ភូមិសិក្សា នៃសាលារៀនទូទាំងខេត្ត។

៤. បន្តលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និងវាយតម្លៃផ្សារភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សបន្តវេណ និងពង្រាយគ្រូទៅដល់កន្លែងខ្វះគ្រូឳ្យបានសមស្រប។

៥. បន្តកែលម្អ ជួសជុលអគារសិក្សា មូលដ្ឋានសម្ភារ:បរិក្ខាដែលមានស្រាប់ និងសង់ថ្មីបន្ថែម គឺរៀបចំបរិស្ថានសាលារៀន និងថ្នាក់រៀន ឳ្យទៅជាទីកន្លែងមេត្រីសម្រាប់សិស្សានុសិស្ស។

៦. សូមនាយក នាយិកា ប្រើប្រាស់ថវិកាកម្មវិធីPB (ភីប៊ី)ឳ្យបានចំទិសដៅពិតប្រាកដ មានតម្លាភាព គណនេយ្យភាព និងចៀសវាងភាពអសកម្មផ្សេងៗ។

៧. ពង្រឹង និងពង្រីកបន្ថែមទៀត លើការទំនាក់ទំនង និងសហប្រតិបត្តិការជាមួយសហគមន៍ជាតិ និងអន្តរជាតិ។ ដើម្បីប្រមូលធនធានជួយអភវឌ្ឍន៍វិស័យអប់រំក្នុងខេត្តកំពង់ចាម ឳ្យកាន់តែរីកចម្រើនឈានឡើងមួយកម្រិតបន្ថែមទៀត។

៨. នាយក នាយិកា មាតា បីតា អាណាព្យាបាលសិស្សទាំងអស់ ត្រូវខិតខំអប់រំណែនាំដល់សិស្សានុសិស្ស និងកូនរបស់ខ្លួន។ ឳ្យគោរពវិន័យសាលា វិន័យគ្រួសារ និងច្បាប់សង្គមជាតិយើងឳ្យបានខ្ជាប់ខ្ជួន កុំដើរលេងផ្តេសផ្តាស គេចសាលា ដើរមិនចូលផ្ទះ និងទៅប្រព្រឹត្តអំពើពាលាអវ៉ាសែជាដើម។ល។

៩. សូមនាយក នាយិកា ផ្តល់សេវាសាធារណ: ជូនប្រជាពលរដ្ឋប្រជាពលរដ្ឋឳ្យបានរហ័សរហួន និងទាន់ពេលវេលា ចៀសវាងឳ្យពួកគាត់មានការថ្នាំងថ្នាក់ និងអាក់អន់ស្រពន់ចិត្តនោះ។

លោកអភិបាលខេត្តបានមានប្រសាសន៍បន្តថា ពិសេសសូមឳ្យសមាជិក សមាជិកា លោកគ្រូ អ្នកគ្រូ ដែលមានវត្តមាននាឳកាសសន្និបាតទាំងអស់ សូមពាំនាំលទ្ធផលដែលបានពិភាក្សារួមគ្នាយ៉ាងល្អិតល្អន់ និងផលផុសលើប្រធានបទរបស់អនុវិស័យទាំង ប្រាំមួយ រយ:ពេលពីរ ថ្ងៃនេះទៅផ្សព្វផ្សាយ និងអនុវត្តន៍ក្នុងឆ្នាំសិក្សា ២០១៩-២០២០ឳ្យបានសម្រចជោគជ័យ។

សូមបញ្ជាក់ថា អនុវិស័យទាំង ប្រាំមួយ រួមមាន: អនុវិស័យការអប់រំកុមារតូច , អនុវិស័យការអប់រំបឋមសិក្សា, អនុវិស័យការអប់រំមធ្យមសិក្សា, អនុវិស័យការអប់រំក្រៅប្រព័ន្ធ, អនុវិស័យការអភិវឌ្ឍយុវជន និងអនុវិស័យការអប់រំកាយ និងកីឡា៕ฺB/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អតីត​ប្រធានាធិបតី​អាម៉េរិ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បង្ក្រាបទូកនេសាទជនជាតិវៀត...

ដោយ:សុខុម/ស្ទឹងត្រែង:...

កូរ៉េខាងត្បូង​ទិញ​វ៉ាក់សា...

​ប្រែ​សម្រួលៈ​វាសនា​/​សេ​...

អ៊ីស្រាអែល​ព្រមាន​អំពី​កា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...