រថយន្តបុកម៉ូតូពីក្រោយបណ្តាលឲ្យ​ស្លាប់ម្នាករងបួសធ្ងន់ម្នាក់

ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចររវាងរថយន្តបើកបរក្នុងល្បឿននៅទីប្រជុំបុកម៉ូតូពីក្រោយ បណ្តាលស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ម្នាក់នៅតាមបណ្តោយផ្លូវលេខ៤៤ចន្លោះគីឡូម៉ែត្រលេខ៧ និងលេខ៨ស្ថិតក្នុងភូមិផ្គង់ សង្កាត់ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។

បើតាមសម្តីសាក្សីដែលបានឃើញហេតុការណ៍បាននិយាយថា នៅមុនពេលមុនពេលកើតហេតុគាត់ឃើញម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីណិត ពណ៌សលាយលឿងគ្មានផ្លាកលេខជិះគ្នាពីនាក់ពីកើតទៅលិច មាន.១ឈ្មោះឃៀង ស្រីមុំ អាយុ១៧ឆ្នាំអ្នបើកបរ រស់នៅភូមិផ្គង់សង្កាត់ច្បារមន ក្រុងច្បារមនស្លាប់និងរួមតំណើមានឈ្មោះណែត លីសារ ភេទស្រីអាយុ​១៦ឆ្នាំរស់នៅភូមិបុរីកម្មករសង្កាត់ច្បារមនក្រុងច្បារមនរងរបួសធ្ងន់។ ខណៈដែលរថយន្តមួយគ្រឿងម៉ាកម៉ាស់ស្តាពណ៌សអត់មានផ្លាក់លេខបុកពីក្រោយពេញទំហឹងហើយខ្ទេតធ្លាក់ពីផ្លូវជាតិទាំងរថយន្តនិងម៉ូតូ។

ប្រភពបានបន្តថាអ្នកបើកបររថយន្តមានឈ្មោះ ខូវ លីម៉េង ភេទប្រុស អាយុ៥៤ឆ្នំារស់​នៅភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនបើកបរស្របគ្នា។

ក្រោយកើតហេតុមន្ត្រីនគរបាលជំនាញបានហៅរថយន្តសាមុយដឹកនារីរងគ្រោះទៅសង្គ្រោះ​​នៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ សពរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ฺB/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular